តូត្យូ៖ ប្រទេសជប៉ុន បានរងការធ្លាក់ចុះផលិតផលក្នុងស្រុកសរុបប្រចាំត្រីមាស ក្នុងរយៈពេលជាង ៥ ឆ្នាំមកនេះ ដោយសារការដំឡើងពន្ធ និងព្យុះទីហ្វុង បណ្តាលឱ្យមានផលប៉ះពាល់ដល់សេដ្ឋកិច្ចធំបំផុតទីបីរបស់ពិភពលោក។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន Bangkok Post នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០។
សារព័ត៌មានដដែលបានឲ្យដឹងថា ការកើនឡើងពន្ធពី ៨%ទៅ ១០ % និងព្យុះទីហ្វុងហៃប៊ីប៊ី(Typhoon Hagibis) ដែលបានសម្លាប់មនុស្សជាង ១០០ នាក់ និងបង្កជាទឹកជំនន់រាលដាលនៅក្នុងប្រទេសជប៉ុន។
ការផ្ទុះឡើងនៃវីរុសកូវីដ-១៩ ប្រភេទថ្មី នៅប្រទេសចិន ក៏បានប៉ះពាល់ដល់សេដ្ឋកិច្ចប្រទេសជប៉ុនផងដែរ៕
ផ្ដល់សិទ្ធិដោយ៖ khmernas