ខេត្តកំពង់ស្ពឺ៖យុវតី២នាក់បានស្លាប់នៅលើផ្លូវ ក្រោយពីដឹកតាមរថយន្តសាមុយ បន្ទាប់ពីត្រូវរថយន្តបើកបុក កាលពីវេលាម៉ោង០៨ និង២០នាទីព្រឹកថ្ងៃទី១៦ខែកុម្ភ: ឆ្នាំ២០២០ នៅលេីកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ៦០ទៅលេខ៦១ ស្ថិតនៅភូមិក្រាំងថ្នល់ ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
មន្ត្រីនគរបាលស្រុកបានឲ្យដឹងថា នៅមុនពេលកើតហេតុ មានរថយន្ត០១គ្រឿងម៉ាកនីសាន់មួយបាំងកន្លះ ពណ៌ ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ2f - 6368 បើកបរដោយឈ្មោះហ៊ល យឿន ភេទប្រុសអាយុ៦៩ ឆ្នាំ មានទីលំនៅ ភូមិសារាយ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុបានបើកបររថយន្តតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីទិសខាងលិចទៅទិសខាងកើត លុះពេលមកដល់ចំណុចកើតហេតុខាងលើបានបុក ម៉ូតូ០១គ្រឿងម៉ាក់ហុងដា C125ស៊េរីឆ្នាំ២០១៣ពណ៌ខ្មៅ ពាក់ស្លាកលេខសៀមរាប 1O-1019 ដែលជិះបញ្ច្រាសទិសគ្នា ជិះគ្នា២នាក់ ដែលទី០១-មានឈ្មោះតេង វូវជី ភេទស្រីអាយុ ២២ឆ្នាំ រស់នៅភូមិអូរជញ្ចៀនឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ និងទី០២- មានឈ្មោះ តែ សុជា ភេទស្រី អាយុ ២២ឆ្នាំ ប្រាសាទបាគង សៀមរាប បណ្តាលឲ្យអ្នកជិះម៉ូតូរបួសធ្ងន់ទាំង២នាក់ និងបាន(ស្លាប់លើរថយន្ត សង្រ្គោះ ទាំង០២នាក់តែម្តង)។
ក្រោយកើតហេតុ ររថយន្តបើកបង្កហេតុ បានបើករត់គេចតែត្រូវសមត្ថកិច្ចតាមឃាត់បាននៅឃុំព្រៃក្មេង។
ករណីខាងលើនេះនគរបាលជំនាញចុះធ្វើការវាស់វែងនៅកន្លែងកើតហេតុ។
ចំពោះសពសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណី រីឯវត្ថុតាងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕