
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានលើកឡើងថា ប្រជាពលរដ្ឋ ដែលមកកម្សាន្តតាមឆ្នេរសមុទ្រ ចង់ក្រាលកន្ទេល ក្រាលតង់ អង្គុយលេងបានដោយសេរី មិនគិតសេវាឡើយ តែត្រូវទុកដាក់ វេចខ្ចប់សំរាមអោយបានស្អាត។
លោកអភិបាលខេត្តជាប់មាត់សមុទ្រថ្លែងបែបនេះ នៅក្នុងពិធីប្រកាសដាក់ឱ្យដំណើរការរចនាសម្ព័ន្ធថ្មី រដ្ឋបាលក្រុងព្រះសីហនុ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ន។

លោក គួច ចំរើន បានបញ្ជាក់ដូច្នេះថា «ឆ្នេរសមុទ្រ គឺជាឆ្នេរសាធារណៈ ហើយបងប្អូន ដែលមកលេកម្សាន្ត អាចក្រាលកន្ទេល អង្គុយលេង ញាំអាហារបាន ដោយគ្មានបង់សេវាឡើយ ហើយមិនអនុញ្ញាត អោយមានការវាតទីធ្វើជាកម្មសិទ្ធិរបស់បុគ្គលណាមួយឡើយ តែអាចដាក់ជាកន្ទេល សម្រាប់អោយបងប្អូនមកពីឆ្ងាយអាចជួលអង្គុយ ដោយត្រូវគិតសេវាសមរម្យ កន្ទេល ១ តម្លៃ ២,០០០ ឬ ៣,០០០រៀល ជាដើម ក៏ជាការចូលរួមអោយអ្នកមកលេង ទុកដាក់សំរាម នៅមួយកន្លែង និងវេចខ្ចប់ សម្អាតបានល្អ» ៕
