ក្រសួងសុខាភិបាលថៃបានរាយការណ៍ពីការឆ្លងវីរុសកូរ៉ូណាចំនួន៧ករណីបន្ថែមទៀត នៅថ្ងៃសៅរ៍នេះ ដោយក្នុងនោះមានជនជាតិថៃ៣នាក់ និងជនជាតិចិន៤នាក់។
ករណីថ្មីនេះ បានធ្វើឱ្យចំនួនសរុបដែលត្រូវបានរាយការណ៍នៅក្នុងប្រទេសនេះ មានចំនួន៣២ករណី ខណៈប្រទេសថៃគឺស្ថិតក្នុងចំណោមប្រទេសដែលមានអ្នកឆ្លងខ្ពស់បំផុតនៅលើពិភពលោក ក្រៅពីប្រទេសចិន។
លោក Suwannachai Wattanayingcharoenchai អគ្គនាយកនៃនាយកដ្ឋានគ្រប់គ្រងជំងឺបានលើកឡើងថា ករណីថ្មីទាំង៧នេះសុទ្ធតែស្ថិតក្នុងមន្ទីរពេទ្យ។
លោកប្រាប់អ្នកយកព័ត៌មានថា ករណីមួយក្នុងចំណោមករណីទាំង៧នាក់នេះ គឺជាមនុស្សស្ថិតក្នុងក្រុម១៣៨នាក់ ដែលត្រូវបានជម្លៀសចេញពីតំបន់ឆ្លងវីរុសនៅទីក្រុងវ៉ូហានប្រទេសចិនកាលពីថ្ងៃអង្គារ។
លោកបន្តថា ចំណែកជនជាតិថៃ២នាក់ទៀតបានប៉ះពាល់ភ្ញៀវទេសចរ។
លោក Suwannachai បាននិយាយថាក្នុងចំណោមជនជាតិចិនទាំង៤នាក់នោះ មាន៣នាក់ជាសមាជិកនៃក្រុមគ្រួសារនៃករណីដែលបានរាយការណ៍ពីមុន ខណៈម្នាក់ទៀតជាអ្នកទេសចរមកពីតំបន់ដែលមានការប្រឈមនឹងការឆ្លងខ្ពស់បំផុតនៅក្នុងប្រទេសចិន។
ក្នុងចំណោម៣២ករណីដែលប្រទេសថៃបានរាយការណ៍មកទល់ពេលនេះ មាន២៣ករណីជាជនជាតិចិន និង៩ករណីជាជនជាតិថៃ៕
ប្រភព៖CNA
ផ្ដល់សិទ្ធិដោយ៖ Khmernas