ប្ដីប្រពន្ធជាជនជាតិបរទេស២នាក់នេះ បានរត់មករកឯកឧត្តម វិល្លាម ជួយ និងបានអះអាងថាគាត់មកកម្ពុជា ក្នុងការបំពេញបេសកកម្មមនុស្សធម៌ផង និងរកស៊ីផង ហេីយត្រូវគេរៀបចំគម្រោងប្ដឹងជាច្រេីនលេីក ច្រេីនសារហេីយ លេីវិវាទពាណិជ្ជកម្ម តែគាត់ឈ្នះលេីក្ដីនោះគ្រប់ជាន់ថ្នាក់ទាំងអស់។
ក្រោយមកស្រាប់តែគេយកសំណុំរឿងដដែល មកប្ដឹងម្ដងទៀតរហូតគាត់ជាប់ពន្ធនាគារ ចំនួន៣ខែ ធ្វេីឲ្យគាត់ខាតបង់កិត្តិយស កេីតការឈឺចាប់យ៉ាងខ្លាំង ។
នេះបើតាមឯកឧត្តម វិល្លាម បានឲ្យដឹងនៅល្ងាចថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២០នេះ។
ឯកឧត្តម បានឲ្យដឹងបន្តថា លោកទទួលបានពាក្យបណ្ដឹងនេះ ហើយករណីនេះលោក នឹងពិនិត្យទាំងទិដ្ឋភាពច្បាប់ សរុប២សប្ដាហ៍ ទេីបចុះបេសកកម្មស៊េីបអង្កេតរកការពិត ជាលទ្ធផលនៃការស៊េីបអង្កេត ឃេីញថាមានភាពមិនប្រក្រតីច្រេីន ហេីយរាល់ភាពមិនប្រក្រតីទាំងនេះ លោកនឹងរៀបចំរបាយការណ៍ពិស្ដាដាក់ជូនប្រមុខរាជរដ្ឋាភិបាលដេីម្បីលោកពិនិត្យ និងសម្រេច ។