header ads

Sponsor

ភ្នំពេញ៖ ក្រសួងសុខាភិបាល ព្រមានចាត់វិធានការលើម្ចាស់ឱសថស្ថានណា ដែលលក់ម៉ាស់ និងសារធាតុសម្លាប់មេរោគក្នុងតម្លៃខ្ពស់ ដែលនាំឱ្យប៉ះពាល់ដល់តម្រូវការពលរដ្ឋ ក្នុងការប្រើប្រាស់បង្កាការឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី។ ការព្រមានរបស់ក្រសួងនេះ ធ្វើឡើងក្រោយពីក្រសួងពិនិត្យឃើញថា ម្ចាស់ឱសថស្ថាន និងឱសថស្ថានរង កំពុងឆ្លៀតឱកាសលក់ផលិតផលទាំងនេះ លើសតម្លៃ ខុសពីធម្មតា។

ដោយសារមើលឃើញពីបញ្ហានេះ ទើបក្រសួងសុខាភិបាល ស្នើឱ្យម្ចាស់ឱសថស្ថានទាំងអស់ អនុវត្តឱ្យបានស្របតាមច្បាប់ និងបទដ្ឋាននានារបស់ក្រសួង ។ ជាពិសេសលក់ម៉ាស់ និងសារធាតុសម្លាប់មេរោគក្នុងតម្លៃសមរម្យ ដើម្បីឱ្យប្រជាជនមានលទ្ធភាពទិញប្រើប្រាស់ ក្នុងបំណងការពារជំងឺឆ្លងដោយវីរុសប្រភេទថ្មី។

ក្រសួងសុខាភិបាល បានបញ្ជាក់ដូច្នេះថា៖«(ម្ចាស់ឱសថស្ថាន និងឱសថស្ថានរង) លក់នូវសារធាតុសម្លាប់មេរោគ ដែលមានគុណភាពត្រឹមត្រូវស្របតាមស្ដង់ដារ ឬបទដ្ឋានដែលបានកំណត់ ដោយមិនត្រូវយកសារធាត់មានគ្រោះថ្នាក់មកលាយលក់ ដើម្បីតែផលចំណេញ ដោយមិនបានគិតពីផលលំបាកនៃសារធាត់គ្រោះថ្នាក់ទាំងនោះ ដែលអាចធ្វើឱ្យប៉ះពាល់ដល់អ្នកប្រើប្រាស់ជាយថាហេតុផ្សេងៗ»។

ក្នុងករណីម្ចាស់ឱសថស្ថាន ឱសថស្ថានរង និងឱសថការី មិនបានអនុវត្តតាមការណែនាំខាងលើនេះទេ នោះក្រសួងសុខានឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់៕

ផ្ដល់សិទ្ធិដោយ៖ Khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post