header ads

Sponsor

លោក តាន់ ផាន់​ណា​រ៉ា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​របស់​ក្រសួងកសិកម្ម បាន​ប្រាប់​សារ​ព័​ត៍​មាន​ខ្មែរ​ណាស់​នៅ​ថ្ងៃ​អង្គា​រ៍​ទី​១៨​កុម្ភៈ​ថា លោក​បាន​ណែនាំ​មន្ត្រី​ពេទ្យសត្វ​និង​ប្រធាន​មន្ទីរ​កសិកម្ម​នៅ​គ្រប់​ខេត្ត​ក្រុង​ទាំងអស់ ឱ្យ​ពង្រឹង​វិធាន​ការបិទ​ការនាំ​ចូល​សត្វ​មាន់​ពី​ប្រទេស​វៀតណាម ទាំង​មាន់​មានច្បាប់​និង​អត់​ច្បាប់ រហូត​ទាល់តែ​ប្រទេស​វៀតណាម​លែងមាន​បញ្ហា​ផ្ទុះឡើង​នៃ​ជំងឺ​ផ្ដា​ស្ដាយ​បក្សី​។

​លោក បញ្ជាក់ថា​ថា ការណែនាំ​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​ទទួលបាន​អនុសាសន៍​ពីស​ម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។

​នៅក្នុង​កម្មវិធី​ចែ​កស​ញ្ញាប​ត្រ​ដល់​គរុ​សិស្ស​និង​និស្សិត​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​នៅ​ព្រឹក​ថ្ងៃ​អង្គា​រ៍​ទី​១៨​កុម្ភៈ សម្ដេច ហ៊ុន សែន បាន​បញ្ជា​ឱ្យ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ត្រូវ​ចាត់វិធានការ ដើម្បី​ទប់ស្កាត់​កុំឱ្យ​មានការ​ឆ្លង​ជំងឺ​គ្រុនផ្ដាសាយ​បក្សី​ពី​ភាគ​ខាង​ត្បួ​ង​នៃ​ប្រទេស​វៀតណាម ចូលមក​កាន់​ប្រទេស​កម្ពុជា​។

​សម្ដេច​ថា​៖«​ខ្ញុំ​ទទួលបាន​ព័ត៌មាន ជំងឺ​គ្រុនផ្ដាសាយ​បក្សី​នៅ​វៀតណាម ចាប់ផ្ដើម​ផ្ទុះ​នៅ​ភាគខាងត្បូង វៀតណាម​។ អ៊ីចឹង​ទេ​! (​ក្រសួងកសិកម្ម​)​ត្រូវយក​វិធានការ​ប្រយ័ត្នប្រយែង​។ អ៊ីចឹង​!​បាន​ថា វា​ទៅ​វា​មកៗ ដោយសារ​បញ្ហា​ការប្រែប្រួល​អាកាសធាតុ​នេះឯង​។ ជំងឺ​គ្រុនផ្ដាសាយ​បាន​ឆ្លង​រាលដាល​នៅ​ភាគ​ខាង ត្បួ​ង​វៀតណាម​»​។​

 ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម​( Vietnam News Agency)​បាន​ចុះផ្សាយ​នៅ​ថ្ងៃទី​១៧​ខែកុម្ភៈ​ថា ការ​ផ្ទុះឡើង​ជំងឺផ្ដាសាយបក្សី​A/H5N1 ត្រូវបាន​គេ​រកឃើញ​នៅ​ខេត្ត​ត្រា​វិញ​(Tra Vinh) ភាគខាងត្បូង​នៃ​ប្រទេស​វៀតណាម​។

​មន្ទីរ​សុខភាព​សត្វ​និង​បសុសត្វ​ខេត្ត​នេះ​បាន​រាយការណ៍​ថា សត្វ​មាន់​ដែល​ចិញ្ចឹម​ដោយ​គ្រួសារ​ចំនួន​២ ត្រូវបាន​ធ្វើតេស្ដ​វិជ្ជមាន​ជាមួយ​ជំងឺផ្ដាសាយបក្សី​នេះ និង​មាន​សត្វ​មាន់​ប្រហែល​១​ពាន់​ក្បាល​ត្រូវបាន សម្លាប់​។

​លោក តាន់ ផាន់​ណា​រ៉ា អះអាងថា កម្ពុជា​បាន​នាំចូល​សត្វ​មាន់​ពី​ប្រទេស​វៀតណាម គឺមាន​ចំនួន​តិចតួច​ប៉ុណ្ណោះ ហើយ​មួយរយៈ​ចុងក្រោយ​នេះ ស្ទើរតែ​មិនមាន​ការនាំ​ចូល​នោះទេ​។ លោក​បញ្ជាក់ថា ភាគច្រើន គឺ​កម្ពុជា​នាំចូល​សត្វ​មាន់​ពី​ប្រទេស​ថៃ​ដើម្បី​បង្គ្រប់​តម្រូវការ​នៅក្នុង​ប្រទេស ដែល​ក្នុង​មួយថ្ងៃ​គឺ​នាំចូល​ប្រហែល​១​ម៉ឺន​៦​ពាន់​ក្បាល​៕​

ផ្ដល់សិទ្ធិដោយ៖ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post