header ads

Sponsor

ភ្នំពេញ ៖ នៅថ្ងៃទី ១៩ ខែ កុម្ភៈ ឆ្នាំ ២០២០ ឯកឧត្តម សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ វិល្លាម បានចូលរួមប្រជុំ ក្របខណ្ឌឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ជាមួយក្រសួងផែនការ ដែលឯកឧត្តម បានរកឃេីញបញ្ហាមិនប្រក្រតីមួយចំនួន លេីការបន្លំ និងបំប៉ោងទិន្នន័យជំរឿន និងបញ្ហាបក្សពួកក្រុមគ្រួសារនិយម ដែលប្ដីជាអគ្គនាយក ប្រពន្ធជាអគ្គនាយករង។

នៅក្នុងកិច្ចប្រជុំនេះឯកឧត្តម វិល្លាមបានលេីកឡេីងនូវទិដ្ឋភាព សំខាន់ចំនួន២៖

១ ៖ គឺមូលហេតុពាក់ព័ន្ធនិងការបាត់ប្រជាជនជាក់ស្ដែង ដូចនៅខេត្តព្រៃវែងបាត់អស់២០ម៉ឺននាក់ សរុបទៅគឺខុសពីឆ្នាំ ២០១៣ ជាពិសេស របាយការណ៍ផ្លូវការនៃចំនួនពលរដ្ឋនៅភ្នំពេញ ដែលលទ្ធផលមួយគឺ នៅ ឆ្នាំ ២០១៩ ពលរដ្ឋសរុប ១លាន៤សែននាក់ ឯនៅលទ្ធផលផ្លូវការបែរជាមានចំនួន ដល់ទៅ ២លាននាក់ជាង ដែលជាតម្រុយនៃការបំប៉ោងរបាយការណ៍ ។

ជាពិសេសឯកឧត្តម ក៏បានទាមទារឲ្យបំភ្លឺចំពោះ ភស្តុតាង ដែលឧត្តមក្រុមប្រឹក្សាបានរកឃេីញ ជា Clip សម្លេងរបស់លោកជំទាវ រដ្ឋលេខាធិការបានបញ្ជា ទៅរដ្ឋបាលថ្នាក់ក្រោមជាតិ គឺភូមិឃុំ ឲ្យទៅផ្ទះណាដែលបិទទ្វារ ហេីយយកព័ត៌មានដែលភូមិឃុំ មានស្រាប់កែច្នៃបំពេញឈ្មោះ ពលរដ្ឋចូលដេីម្បីឲ្យឡេីងតួលេខ ព្រោះបារម្ភថាបាត់ប្រជាជនច្រេីនពេក។

២ ៖ ពាក់ព័ន្ធនឹងករណីគ្រួសារ និយមម្នាក់ ដែលប្ដីជាអគ្គនាយក ប្រពន្ធជាអគ្គនាយករង ប្ដីទៅណាមកណាផ្ទេរភារកិច្ចឲ្យប្រពន្ធធ្វេីស្ដីទី ដែលកត្តាគ្រួសារនិយមនេះ ជាកត្តាមួយដែលពលរដ្ឋភាគច្រេីនពុំមានការពេញចិត្តនោះទេ។

យ៉ាងណាមិញក្រោយកិច្ចប្រជុំចប់ ខណៈនេះ ឯកឧត្តមបានឲ្យដឹងថា ឯកឧត្តមកំពុងកសាងរបាយការណ៍ស្ដីពីបញ្ហានេះដេីម្បីរៀបចំជូនសម្ដេចតេជោ ប្រមុខរាជរដ្ឋាភិបាលតែម្ដង ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post