header ads

Sponsor

អគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានប្រាប់សម្តេច ហ៊ុន សែន ថា ក្រុមហ៊ុនជប៉ុនចំនួន ៣ កំពុងចាប់អារម្មណ៍វិនិយោគផ្នែកប្រមូលសំរាមនៅក្នុងរាជធានីភ្នំពេញ។ ការលើក​ឡើងរបស់ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា មិកាមិ ម៉ាសាហ៊ីរ៉ូ   (MIKAMI Masahiro )   ក្នុងពេលដែលលោកជួបជាមួយសម្តេច ហ៊ុន សែន នៅវិមានសន្តិភាព ព្រឹកថ្ងៃទី១២កុម្ភ:នេះ។

បើតាមលោក មីកាមី ម៉ាសាហ៊ីរ៉ូ ក្រុមហ៊ុនជប៉ុនទាំង ៣ ដែលចាប់ចង់វិនិយោគផ្នែក​សំរាមនោះ នឹងចូលរួមចំណែកដេញថ្លៃក្នុងការប្រមូលសំរាមនៅកម្ពុជា។

ជាការឆ្លើយតប ប្រមុខរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា នៅពេលនេះ សាលារាជធា​នីភ្នំពេញនិងក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ កំពុងតែដាក់ការប្រមូល​សំរាមនេះស្ថិត​នៅក្នុង​អន្តរកាល ព្រោះថាក្រុមហ៊ុនចាស់ពុំអាចទទួលការងារនេះបានទៀតទេ ដោយសា​រភ្នំពេញមានការរីកធំ ពីប្រមាណ៣០០គីឡូម៉ែត្រការ៉េ ទៅ ៦០០គីឡូ​ម៉ែត្រការ៉េ ។ បើតាម​សម្តេច នៅពេលដ៏ខ្លីខាងមុខនេះ ស្ថាប័នទាំងពីរគឺ សាលារាជ​ធានីភ្នំពេញ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នឹងដាក់ឲ្យដេញថ្លៃ ,ដូច្នេះក្រុមហ៊ុនជប៉ុន ដែលមាន​ចំណាប់អារម្មណ៍ គប្បីចូលដេញថ្លៃ ដើម្បីជួយដល់ ការប្រមូលសំរាមនេះ។

ជាមួយគ្នាឯកអគ្គរដ្ឋទូតជប៉ុន ក៏ប្រាប់នាយករដ្ឋមន្រ្កីកម្ពុជាថា​ ជប៉ុននឹងបន្តជួយដល់​កម្ពុជាលើវិស័យដោះមីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ហើយជប៉ុនក៏កំពុង  ពិចារណារៀបចំ ដើម្បីធ្វើយ៉ាងណាជួយដល់កម្ពុជាក្នុងការរៀបចំកិច្ចប្រជុំអាស៊ីអឺរ៉ុបនៅក្នុងឆ្នាំនេះនិងកិច្ចប្រជុំអាស៊ាននៅឆ្នាំ ២០២២ខាងមុខ។ ជប៉ុនក៏ កំពុងពិចារណាផ្ដល់ថវិកា​ជួយដល់កម្ពុជា​ក្នុងការទិញរថយន្តនិងសម្ភារសម្រាប់ការប្រើប្រាស់ក្នុងការរៀបចំកិច្ចប្រជុំអាស៊ានក្នុងឆ្នាំ២០២២ខាងមុខដែរ៕ អត្ថបទ៖ រិទ្ធ អានន្ទ

ផ្ដល់សិទ្ធិដោយ៖ Khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post