មន្រ្តីវៀតណាមបានប្រាប់សារព័ត៌មានReutersថា សហគមន៍មួយដែលមានពលរដ្ឋចំនួន១០,០០០នាក់នៅជិតរដ្ឋធានីហាណូយ ត្រូវបានដាក់ឱ្យនៅដាច់ដោយឡែករយៈពេល២០ថ្ងៃ ដោយសារតែភ័យខ្លាចមេរោគវីរុសកូរ៉ូណាកំពុងឆ្លងរាលត្បាតទៅទីនោះ។
ឃុំសឺនឡូនៅភាគខាងជើងវៀតណាមនិងមានចម្ងាយ៤៤គីឡូម៉ែត្រពីទីក្រុងហាណូយ គឺជាតំបន់មានចំនួនអ្នកឆ្លងវីរុសកូរ៉ូណា១៦នាក់ រួមទាំងទារកអាយុ៣ខែម្នាក់ផង។
មន្រ្តីវៀតណាមបានប្រាប់ថា៖«ប្រជាជនប្រហែល១ម៉ឺននាក់នៅក្នុងឃុំនេះ នឹងមិនត្រូវបានអនុញ្ញាតឱ្យចាកចេញក្នុងរយៈពេល២០ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃនេះទៅ»៕
ផ្ដល់សិទ្ធិដោយ៖ Khmernas