Sponsor
ភ្នំពេញ៖ ម្ចាស់ម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់ ត្រូវរៀបចំសម្ភារការពារវីរុស COVID-19 ដល់បុគ្គលិកនិងភ្ញៀវ ដើម្បីបញ្ចៀសការឆ្លងជំងឺ។ នេះបើតាមសេចក្តីណែនាំរបស់ក្រសួងទេសចរណ៍។

ក្រសួងទេសចរណ៍ បានបញ្ជាក់ថា ម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់ ត្រូវរៀបចំម៉ាស់ និងអាល់កុលក្នុងដបសម្រាប់លាងដៃ នៅកន្លែងទទួលភ្ញៀវ ភោជនីយដ្ឋាន បន្ទប់ហាត់ប្រាណ ផ្លូវចូល ឬជណ្ដើរយន្តជាដើម ដើម្បីផ្ដល់សេវាដល់ភ្ញៀវ និងបុគ្គលិកអាចកាត់បន្ថយការចម្លងមេរោគពីមនុស្សទៅមនុស្សបាន។

ចំណែកបន្ទប់ស្នាក់នៅរបស់ភ្ញៀវ ដែលបានបញ្ជា្កក់ថា មានវីរុស COVID-19 វិញ អ្នកសម្អាត់បន្ទប់ត្រូវពាក់សម្លៀកបំពាក់សុវត្ថិភាព ដោយពាក់មូកប្លាស្ទិក វ៉ែនតាធំ ម៉ាស អៀមការពារសម្លៀកបំពាក់ ស្រោមដៃវែង និងស្បែកជើងកវែង។ រីឯបរិក្ខាផ្គត់ផ្គង់សម្អាត សម្រាប់បន្ទប់គួរប្រើប្រាស់ថ្នាំសម្អាត ដែលមានការណែនាំពីក្រសួងសុខាភិបាលត្រឹមត្រូវ។ នេះបើតាមក្រសួងសុខាភិបាល។


ក្រសួងសុខាភិបាល បានបញ្ជាក់ដូច្នេះថា៖«រាល់អ្នកសម្អាតបន្ទប់ទាំងអស់ត្រូវផ្ដោតលើកិច្ចការពារខ្លួនដូចជាពាក់ម៉ាស និងស្រោមដៃកៅស៊ូនៅពេលបំពេញការងារ។ ឧបករណ៍ដែលគេប្រើប្រាស់ជាញឹកញាប់មានដូចជាឧបករណ៍បញ្ជាពីចម្ងាយ កុងតាក់ភ្លើង កែវទឹក ក្បាលគ្រែ ទូរសព្ទ និងដៃទ្វារ ។ល។ ត្រូវការសម្អាតដើម្បីកម្ចាត់មេរោគ ភ្នាក់ងារសម្អាតបង្គន់ អាចប្រើសាប៊ូ និងអាល់កុលចំនួន៧០ភាគរយ ដើម្បីសម្លាប់មេរោគ»។

បើតាមក្រសួងសុខាភិបាល ម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់ត្រូវបង្កើនការយល់ដឹងដល់បុគ្គលិកផ្នែកសម្អាត អំពីហានិភ័យនៃការឆ្លងវីរុសផងដែរ៕ ផ្ដល់សិទ្ធិដោយ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor