header ads

Sponsor

មុននេះបន្តិច ឯកឧត្តមវិល្លាម សមាជិកឧត្តមក្រុមប្រឹក្សា ពិគ្រោះ និងផ្ដល់យោបល់ បានផ្ញេីសារជូនជាពិសេសចំពោះម៉ាលេស៊ី 🇲🇾

បើតាមឯកឧត្តមបានឲ្យដឹងថា ចាប់តាំងពីដំបូងដែលខ្ញុំពុំអាចជឿជាក់បានចំពោះការប្រកាសរបស់ម៉ាលេស៊ីជុំវិញករណីស្ត្រីជនជាតិអាមេរិកមួយរូបដែលចាកចេញពីកម្ពុជាទាំងសុខភាពរឹងមាំ តែបែរត្រូវម៉ាលេស៊ីអះអាងថាមានវីរុសcovid-19 ទៅវិញ ស្របពេលដែលកម្ពុជាកំពុងតែលេចមុខលេីឆាកអន្តរជាតិចំពោះ ឥរិយាបថមនុស្សធម៌ដ៏មានតម្លៃ ជាពិសេសម៉ាលេស៊ីបានហាមឃាត់ដំណេីរនៃការឆ្លងកាត់នានារបស់អ្នកដំណេីរលេីនាវា westerdam ដែលបានចូលចតនៅកម្ពុជាទៀតផង។

ពិតណាស់ក្មេងអាយុ៣ឆ្នាំក៏អាចយល់បាន ចំពោះការឆ្លងវីរុសដ៏សាហាវនេះ សូម្បីនាវាជប៉ុនក៏ឆ្លងរហ័សនិងរីករាលដាលលឿនបំផុត ចុះទម្រាំនាវា westerdam ដែលបានចាកចេញលេីសមុទ្រ២សប្ដាហ៍ទៅហេីយប្រសិនជាមានជំងឺមែនអាចឆ្លងរីករាលដាលពេញនាវាទៅហេីយ មិនមែនសូម្បីប្ដីរបស់គាត់ក៏មិនឆ្លងនោះទេ ។

ដោយឡែកខណៈដែលកម្ពុជាព្យាយាមការពារយុត្តិធម៌ជុំវិញបញ្ហានេះ ម៉ាលេស៊ីបែរជាប្រកាសថា ស្ត្រីវ័យចំណាស់នោះបានជាពីជំងឺហេីយ គឺយោងលេីលទ្ធផលអវិជ្ជមាន នៃការពិនិត្យប៉ុន្តែ Richard Quartarone អ្នកនាំពាក្យមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងសហរដ្ឋអាមេរិក បានប្រកាសនៅថ្ងៃទី២២ ខែកុម្ភៈនេះថា ស្ត្រីអាមរិកនោះ  មិនធ្លាប់មានវីរុស COVID-19 នោះទេ។ លើសពីនេះ លោក ថែមទាំងអះអាងថា អ្នកទេសចរទាំងអស់ តាមនាវា Westerdam ក៏ត្រូវបានធ្វើតេស្តរកវីរុស COVID-19 ដែរ ដោយលទ្ធផល ដែលបង្ហាញ គឺអវិជ្ជមាន។

ដូចនេះតេីការមួលបង្កាច់លេីកម្ពុជាជារដ្ឋអធិបតេយ្យភាពមួយដោយស្រស់ៗ ខណៈដែលកម្ពុជាកំពុងបំពេញកិច្ចការមនុស្សធម៌នេះវាមានន័យថាម៉េច ? ក្នុងឥរិយាបថការទូត នឹងសហប្រតិបត្តិការប្រកបដោយគុណតម្លៃ ម៉ាលេស៊ីគួរតែធ្វេីការសូមទោសចំពោះកម្ពុជា មិនគួរបង្កេីតលេសការពារកំហុសទេ ។

ប្រយោគខាងលេីនេះខ្ញុំនិយាយក្នុងនាមជាពលរដ្ឋម្នាក់នៃប្រទេសកម្ពុជា ។

ឯប្រយោគខាងក្រោមនេះខ្ញុំសូមសេីចចំអកចំពោះម៉ាលេស៊ីក្នុងនាមជាអ្នកនយោបាយ។

1 / ម៉ាលេស៊ី ពិតជាមិនសប្បាយចិត្តនឹងទង្វេីមនុស្សធម៌របស់កម្ពុជាទេ ព្រោះជាប្រជាប្រិយភាពដ៏លេីសលុបបានមកកម្ពុជា ធ្វេីអោយម៉ាលេស៊ីមិនអាចទទួលយកបាន ចំណុចមួយទៀតនិយាយអោយត្រង់ទៅម៉ាលេស៊ីជាប្រទេសចិត្តអាក្រក់ រហូតក្លាយជាទម្លាប់ ដែលធ្លាប់ដាច់ចិត្តទុកសឹង្ហបូរីអោយក្លាយជារដ្ឋឯកា ផ្ដាច់ទឹកផ្ដាច់ភ្លេីង ដែលរឿងនេះ លោកព្រឹទ្ធាចារ្យ លីខ្វាន់យូ ប្រហែលអាចស្គាល់ចិត្តម៉ាលេស៊ីច្បាស់ណាស់ ហេីយ សឹង្ហបូរីមានថ្ងៃនេះដោយសារអ្វី ? គឺដោយសារភាពចិត្តអាក្រក់របស់ម៉ាលេស៊ី ។ ចំណុចនេះកម្ពុជាអាចនឹងប្រែប្រួលបោះជំហ៊ានទៅមុខដូចគ្នាដោយសារម៉ាលេស៊ី ។ អរគុណណាស់ ម៉ាលេស៊ី ដែលធ្វេីអោយកម្ពុជាកាន់តែល្បី

2 / ខ្ញុំសូមផ្ញេីរក្ដីអបអរសាទរចំពោះលោកស្រីឧបនាយករដ្ឋមន្ត្រីដែលអះអាងដោយពេីងទ្រូងកាលពីប៉ុន្មានថ្ងៃមុនថា ម៉ាលេស៊ីជាប្រទេសមានប្រព័ន្ធសុខាភិបាលលំដាប់ពិភពលោកពិតណាស់ខ្ញុំមិនហ៊ានវាយតម្លៃទេចំពោះប្រព័ន្ធសុខាភិបាលបែបបច្ចេកទេសរបស់ម៉ាលេស៊ី តែខ្ញុំកោតសរសេីរថាម៉ាលេស៊ីពិតជាមានប្រព័ន្ធសុខាភិបាលបែបនយោបាយ ខុសពីបណ្ដារប្រទេសដទៃក្នុងអាស៊ាន

3 / ខ្ញុំសូមកោតសរសេីររដ្ឋាភិបាលថ្មីរបស់ម៉ាលេស៊ី ដែលបានដឹកនាំប្រទេស ចាប់តាំងពី ១០ដុល្លាសហរដ្ឋអាមេរិក ស្មេីនឹង ៣៥រីងហ្គីត រហូតបច្ចុប្បន្ននេះ ១០ ដុល្លាសហរដ្ឋអាមេរិក ប្ដូរបានរហូតដល់ទៅ ៤១ រីងហ្គីត ។ ចំណុចនេះអាចថាបណ្ដារប្រទេសក្នុងអាស៊ានបច្ចុប្បន្នពុំមានរដ្ឋាភិបាលណាមានសមត្ថភាពដូចរដ្ឋាភិបាលថ្មីម៉ាលេស៊ីទេ ដែលដឹកនាំមិនដល់មួយអាណត្តិផងធ្វេីអោយរូបីយប័ណ្ណប្រទេសខ្លួនថោកឡេីងៗនោះឡេីយ

យ៉ាងណាមិញខ្ញុំនៅតែសង្ឃឹមថា ម៉ាលេស៊ី នឹងបន្ទន់ឥរិយាបថណាមួយ ក្នុងនាមជាអ្នកដឹកនាំដ៏ឆ្លាតវៃ ។ កុំពូកែពេក កុំអំណួតពេក

ភ្នំពេញ ថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ២០២០
សុខ សុវណ្ណវឌ្ឍនាសាប៊ុង

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post