header ads

Sponsor

លោក លី សូវ៉ាន់ មន្រ្តី​នាំ​ពាក្យ​ក្រសួង​សុខា​ភិ​បាល​បាន​សរ​សេរ​នៅ​លើ​ហ្វេស​ប៊ុក​ថា វីរុស​កូរ៉ូណា​ថ្មី​ឬ​Covid​-​19 គឺ​ឆ្លង​តាម​តំណក់​ទឹក​តូច​ៗ ដែល​ខ្ទាត​ចេញ​ពី​មាត់​របស់​អ្នក​ជំងឺ តាម​រយៈ​ការ​កណ្ដាស់​ឬ​ក្អក​។ លោក​បន្ត​ថា តំណក់​ទឹក​មេ​រោគ​នេះ អាច​ខ្ទាត​ពី​អ្នក​ជំងឺ​ចម្លង​ទៅ​កាន់​អ្នក​ផ្សេង គឺ​ក្នុង​រង្វង់​៩០​សង់​ទី​ម៉ែត្រ​។

លោក​សរ​សេរ​ថា​៖​«​មេ​រោគ​កូរ៉ូណា​វីរុស​ប្រភេទ​ថ្មី​ ឆ្លង​តាម​រយ:​តំណក់​ទឹក​តូច​ៗ​ ដែល​ខ្ទាត​ចេញ​មក​ក្រៅ​តាម​រយ:​ក្អក​ឬ​កណ្តាស់​។ ត្រូវ​ចង​ចាំ​ថា​ តំណក់​ទឹក​តូច​ៗ អ្នក​ជំងឺ​ដល់​ទី​ណា​ មេ​រោគ​នឹង​ទៅ​ដល់​ទី​នោះ​»​។

លោក​បន្ថែម​ថា​៖​«​អ្នក​វិទ្យា​សាស្រ្ត​រក​ឃើញ​ថា​ ចំងាយ​ខ្ទាត​ចេញ​ពី​មុខ​មនុស្ស​យើង​ចំងាយ​បាន​៣​ហ្វីត​ បើ​គិត​ពី​រង្វាស់​ម៉ែត្រ​គឺ​៩០​សង់​ទី​ម៉ែត្រ​។ ដូច្នេះ​បើ​យើង​នៅ​ឆ្ងាយ​ពី​អ្នក​ជំងឺ​លើស​ពី​១​ម៉ែត្រ​ យើង​នឹង​គេច​ផុត​ពី​តំណក់​ទឹក​តូច​ៗ​ទាំង​នោះ​»​។

លោក​បាន​បញ្ជាក់​ទៀត​ថា ពេល​អ្នក​ជំងឺ​ក្អក​ឬ​កណ្តាស់​ម្តង​ៗ​បណ្តាល​ឱ្យ​ខ្ទាត​ទៅ​លើ​ផ្ទៃ​ផ្សេង​ៗ​ដូច​ជា​លើ​តុ​ លើ​ជញ្ជាំង​លើ​បង្កាន់​ដៃ​។​ល​។ និង​ដៃ​អ្នក​ជំងឺ​ញី​ច្រមុះ​ប្រលាក់​សំ​បោរ​ហើយ​បាន​ទៅ​ប៉ះ​ដៃ​ទ្វារ​ប៉ះ​ជញ្ជាំង ប៉ះ​បង្កាន់​ដៃ​ដែល​ការ​ប៉ះ​ផ្ទៃ​ទាំង​នេះ បណ្តាល​ឱ្យ​ឆ្លង​បាន ពេល​អ្នក​ផ្សេង​ទៅ​ប៉ះ​របស់​ទាំង​នោះ រួច​យក​មក​ប៉ះ​មុខ​និង​ច្រមុះ​។

អ្នក​វិទ្យា​សាស្រ្ត​រក​ឃើញ​ថា​ក្នុង​មួយ​ថ្ងៃ​មនុស្ស​ម្នាក់​ៗ​ប៉ះ​មុខ​ជា​មធ្យម​៦០​ដង​។ ហេតុ​ដូច្នេះ​តម្រូវ​ឱ្យ​អ្នក​ជំងឺ​ត្រូវ​ពាក់​ម៉ាស់​ដើម្បី​កុំ​ឱ្យ​ខ្ទាត​ចេញ​មក​ក្រៅ​និង​ទាំង​អ្នក​ឈឺ​និង​អ្នក​មិន​ឈឺ ត្រូវ​តែ​ឧស្សាហ៍​លាង​ដៃ​ជា​មួយ​សាប៊ូ​អាល់​កុល​ ជេល​ ជាដើម​៕

ផ្ដល់សិទ្ធិដោយ៖ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post