header ads

Sponsor

ភ្នំពេញ៖ សម្ដេច ហ៊ុន សែន ប្រកាសថា រដ្ឋាភិបាល នឹងកាត់តំបន់អរិយក្សត្រ ទៅជាខណ្ឌមួយ របស់រាជធានីភ្នំពេញ ក្រោយមានការសាង់សង់ស្ពានឆ្លងកាត់ទន្លេមេគង្គភ្ជាប់ទៅទីតាំងនោះ។ នេះជាការបញ្ជាក់របស់សម្ដេចនាយករដ្ឋមន្ត្រី នៅក្នុងពិធីស្រោចស្រពព្រះសុគន្ធវារី ប្រគេនសម្តេចព្រះសង្ឃនាយករង៣ព្រះអង្គ នៅព្រឹកថ្ងៃទី២៨ កុម្ភៈ។

សម្ដេច ហ៊ុន សែន បានបញ្ជាក់ថា ស្ពានចំនួនពីរដែលរដ្ឋាភិបាលគ្រោងសាងសង់នៅពេលអនាគតនោះ គឺមានស្ពានពីតំបន់ជ្រោយចង្វារទៅកាន់ស្រុកស្វាយជ្រុំ និងស្ពានពីតំបន់ក្តីតាកុយ នៃរាជធានីភ្នំពេញ ទៅកាន់ស្រុកល្វាឯម នៃខេត្តកណ្ដាល។ បើតាមលោកនាយករដ្ឋមន្រ្តី គម្រោងទាំងពីរនេះ កំពុងស្ថិតនៅក្នុងសំណើសុំជំនួយពីមិត្តបរទេស។

សម្ដេច ហ៊ុន សែន ស្នើឱ្យរដ្ឋាភិបាលកូរ៉េខាងត្បូង ជួយសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ពីចំណុចតំបន់ជ្រោយចង្វារឆ្ពោះទៅកាន់ស្វាយជ្រំ នៃតំបន់អរិយក្សត្រ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងតំបន់។បើតាមនាយករដ្ឋមន្ត្រីកម្ពុជា ស្ពាននេះអាចចំណាយថវិកាសាងសង់ ប្រមាណជា ៤០ទៅ ៥០លានដុល្លារ។ កន្លងមករដ្ឋាភិបាលកូរ៉េ បានផ្ដល់ជំនួយហិរញ្ញប្បទានប្រមាណ៧០០ លានដុល្លារអាមេរិកដល់កម្ពុជា ដើម្បីចូលរួមជួយកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ចាប់ពីឆ្នាំ ២០១៩ ដល់ ២០២៣៕

ផ្ដល់សិទ្ធិដោយ៖ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post