header ads

Sponsor

វេទិកាប្រមូលផ្ដុំកុមារនិងគ្រួសារជាង 30,000 នាក់ ដែលរៀបចំដោយក្រុមហ៊ុនអនុស្សាជារៀងរាល់ឆ្នាំ នឹងត្រឡប់មកវិញជាលើកទី៨ នៅថ្ងៃទី២០​-២១​ មិថុនា ២០២០ ដោយនាំយកនូវប្រធានបទថ្មី “របៀបនៃការរស់នៅឲ្យមានសុខភាពល្អ - Healthy Lifestyle” ។

ហេតុអ្វីពិព័រណ៍កុមារនាំយកប្រធានបទ “របៀបនៃការរស់នៅឲ្យមានសុខភាពល្អ - Healthy Lifestyle” សម្រាប់ឆ្នាំនេះ? ហើយតើនឹងមានសកម្មភាពអ្វីពិសេស សម្រាប់អ្នកចូលរួមកម្សាន្ដរយៈពេល២ថ្ងៃនៃកម្មវិធីនេះ?

ជាមួយនឹងប្រធានបទ “របៀបនៃការរស់នៅឲ្យមានសុខភាពល្អ - Healthy Lifestyle” ពិព័រណ៍កុមារនឹងនាំមកនូវចំណេះដឹងពីការបណ្ដុះទម្លាប់ល្អក្នុងការថែទាំនិងការពារសុខភាពក្នុងគ្រួសារ ជាពិសេសបង្កើនចំណេះដឹងសម្រាប់ប្អូនៗកុមារ​តាំងពីតូចឲ្យមានការយល់ដឹងបន្ថែមពីជំងឺប្រឈម ការទប់ស្កាត់ និងការព្យាបាលដែលប្រកបដោយប្រសិទ្ធភាពនិងសុវត្ថិភាព។ ការថែទាំសុខភាពឲ្យបានរឹងមាំតាំងពីវ័យកុមារ នឹងធ្វើឲ្យកូនអ្នកមានការលូតលាស់ធំធាត់យ៉ាងពេញលេញ និងកាត់បន្ថយឱកាសចំណាយឥតព្រៀងទុកដោយសារជំងឺដែលអាចការពារបាននៅដំណាក់កាលដំបូង។

ក្រៅពីទទួលបានចំណេះដឹងពីការថែទាំសុខភាពសម្រាប់កុមារតូចនិងគ្រួសារ ពិព័រណ៍កុមារនឹងផ្ដល់ជូនកម្មវិធីពិសេសជាច្រើនទៀតរួមមាន៖ ការពិនិត្យសុខភាពដោយឥតគិតថ្លៃសម្រាប់គ្រួសារ ការប្រកួតលើឆាកពីចំណេះដឹងអំពីសុខភាពទូទៅជាមួយនឹងការឈ្នះរង្វាន់ រួមជាមួយនឹងទីធ្លាកម្សាន្ដសប្បាយបែបកីឡាសម្រាប់កុមារដូចជា ទីធ្លាទាត់បាល់ បាល់បោះ ជិះកង់ យូហ្គា អានសៀវភៅសុខភាព និងទីធ្លាលេងល្បែងអប់រំកុមារដើម្បីធ្វើឲ្យខួរក្បាលមានសុខភាពល្អ បង្កើនការច្នៃប្រឌិត និងអភិវឌ្ឍការគិតថែមទៀតផង។
បន្ថែមពីនេះ ចំណុចពិសេសជារៀងរាល់ឆ្នាំនៃកម្មវិធីនេះដែលតែងតែផ្ដល់ការចំណេញសម្រាប់គ្រួសារនោះគឺ ពិព័រណ៍កុមារនិងគ្រួសារតែងតែនាំមកនូវផលិតផលនិងកញ្ចប់សេវាកម្មថ្មីៗជាង៥០០០មុខសម្រាប់មាតាបិតាស្គាល់និងយល់ដឹង រួមជាមួយនឹងការបញ្ចុះតម្លៃពិសេសដែលមានក្នុងរយៈពេល២ថ្ងៃប៉ុណ្ណោះពីបណ្ដាក្រុមហ៊ុនដូចជា៖ សាលារៀន ម្សៅទឹកដោះគោ ខោទឹកនោម មន្ទីរព្យាបាល អាហារូបត្ថម្ភ សម្លៀកបំពាក់ របស់របរក្មេងលេង សម្ភារៈសិក្សា សម្ភារៈកីឡា រួមជាមួយផលិតផលសម្រាប់គ្រួសារដូចជា ធនាគារ ធានារ៉ាប់រង រថយន្ដ គេហដ្ឋាន គ្រឿងសង្ហារឹម និងសម្ភារៈក្នុងគេហដ្ឋានជាច្រើនប្រភេទទៀត។

ចូលរួមដោយសេរីនៅក្នុងពិព័រណ៍កុមារនិងគ្រួសារអនុស្សាលើកទី៨ នៅថ្ងៃទី២០​-២១​ មិថុនា ២០២០ ចាប់ពីម៉ោង៨ព្រឹក-៨យប់ នៅអាគារពិព័រណ៍កោះពេជ្រ។ កម្មវិធីនេះរៀបចំដោយ ក្រុមហ៊ុនអនុស្សា ឧបត្ថម្ភធំដោយម្សៅទឹកដោះគោ NutriGold សហការឧបត្ថម្ភដោយសាលាអន្ដរជាតិ ECO International School ធនាគារ CIMB Bank និង ខោទឹកនោម Drypers។
ព័ត៌មានបន្ថែមសម្រាប់ការទិញស្ដង់ និងព័ត៌មានទូទៅ សូមទំនាក់ទំនងមកកាន់៖

• ទូរស័ព្ទលេខ 012 230 140 ឬ 010 911 776
• ទំព័រហ្វេសប៊ុក Kids Fair & Family Expo Cambodia by Anussa  - ពិព័រណ៍កុមារ និងគ្រួសារ

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post