header ads

Sponsor

ខេត្តសៀមរាប៖ យុវតីម្នាក់ជិះម៉ូតូឌុបគ្នា រេចង្កូតទៅបុកគល់ឈើនៅក្នុងតំបន់រមណីយដ្ឋានអង្គរ យ៉ាងពេញទំហឹង បណ្តាលឲ្យស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ និងម្នាក់ទៀតរងរបួសធ្ងន់ កាលពីវេលាម៉ោង៣ និង២៥នាទី រសៀលថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០២០ នៅតំបន់អង្គរ ចំណុចភូមិស្រះស្រង់ សង្កាត់នគរធំ ក្រុងសៀមរាប ។

យុវតីរងគ្រោះបាត់បង់ជីវិត ឈ្មោះ ឆាត ស្រីលីន អាយុ១៩ឆ្នាំ រស់នៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

និងម្នាក់ទៀតរងរបួសធ្ងន់ មានឈ្មោះ ឈួន យ៉ាម៉ី ភេទស្រី អាយុ១៩ឆ្នាំរស់នៅភូមិទួលគ្រួស ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

បើតាមប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញយុវតីរងគ្រោះទាំង២ ជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1R-7280 ធ្វើដំណើរតាមផ្លូវខាងលើក្នុងល្បឿនលឿន លុះពេលដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតបុកដើមឈើ បណ្តាលឲ្យស្លាប់ និងរបួសតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ ជួយចាត់ចែងបញ្ជូនអ្នករបួសទៅសង្គ្រោះភ្លាម ចំណែកសាកសពប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post