header ads

Sponsor

យើងបានដឹងរួមមកហើយថា ខេត្តព្រះសីហនុកន្លងមក ឲ្យតែមានទឹកភ្លៀង ដឹងតែមានជំនន់ទឹក បង្កឲ្យមានការលិច ធ្វើឲ្យខូចខាតទ្រព្យសម្បត្តិជាច្រើន បើទោះបីជាអាជ្ញាធរខិតខំកាយសំរាម ធ្វើប្រព័ន្ធលូ ដើម្បីរំដោះទឹកយ៉ាងណា តែកាលពីភ្លៀងកក់ខែដើមឆ្នាំដំបូង ក៏មានការជន់លិចដដែរ។

ជាមួយគ្នានេះឯកឧត្តម សុខសុវណ្ណ វឌ្ឍនាសាប៊ុង សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានបង្ហាញនូវសំណង់ផ្ទះខុសច្បាប់ ដែលកំពុងរំលោភលើប្រឡាយរបស់រដ្ឋ ហើយសុំណូមពរឲ្យអាជ្ញាធរមានវិធានការឲ្យបានតឹងរឹង និងមិនគួរយោគយល់ឡើយ។

នេះបើតាមសារដែលលើបានលើកឡើង នៅថ្ងៃទី០៣ ខែកុម្ភៈឆ្នាំ ២០២០ នេះដែលមានខ្លឹមសារទាំងស្រុងថា៖ 

នេះជាផ្ទះខុសច្បាប់នៅក្រុងព្រះសីហនុ ដែលនាំគ្នាសង់លេីប្រឡាយរបស់រដ្ឋបេីនាំគ្នាធ្វេីផ្ទះលេីប្រឡាយអស់ហេីយ រឿងអីមិនទឹកលិចក្រុង

ផ្ទះអស់នេះមានខ្លះសង់នៅសម័យ លោក យន្ត មីន ជាអភិបាលខេត្ត ហេីយបញ្ហានៅត្រង់ថាម្ដេចអាជ្ញាធរដែនដីមិនអេីពេីពេលសង់ដំបូង ?

ការរំលោភបំពានលេីទ្រព្យសម្បត្តិសាធារណៈ អាជ្ញាធរគួរតែមានវិធានការឲ្យបានតឹងរឹងបំផុត កុំយោគយល់ ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post