header ads

Sponsor

សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សម្តេចនឹងអញ្ជើញទៅទីក្រុងវូហាន បើរដ្ឋាភិបាលចិនអនុញ្ញាត ​ដើម្បីសួរសុខទុក្ខនិស្សិតចិនជាង ២០នាក់នៅទីនោះ!

ការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្រោយមានក្រុមប្រឆាំងរិះគន់ និងឌឺឲ្យសម្តេច តើហ៊ានទៅទីក្រុងវូហាន ដើម្បីទៅសួរសុខទុក្ខនិស្សិតកម្ពុជានៅទីនោះទេ? សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យទាក់ទងទៅរដ្ឋាភិបាលចិន ដើម្បីរៀបចំដំណើរទៅទីក្រុងវូហាន!

សូមជម្រាបជូនថា នៅម៉ោង១៥.០៥នាទី(ម៉ោងនៅសេអ៊ូល​ ត្រូវនឹងម៉ោង១៣.០៥នាទី​ ម៉ោងនៅភ្នំពេញ)​ ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅដល់ទីក្រុងសេអ៊ូល ប្រទេសកូរ៉េ ដោយសុវត្តិភាពហើយ ដេីម្បីចូលរួមកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២០ នៃអង្គការសហព័ន្ធសន្តិភាពសកល (UPF) ស្តីពីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍមនុស្ស ដែលរៀបចំឡើងនៅសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០។

អញ្ជើញទៅដល់អាកាសយានដ្ឋានអន្តរជាតិទីក្រុងសេអ៊ូល ប្រទេសកូរ៉េ វត្តមាននៃការអញ្ជើញដល់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រីបត្រូវបានទទួលការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅទីបំផុតពីសំណាក់ថ្នាក់ដឹកនាំ ន្ត្រីទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េ និងមន្ត្រីថ្នាក់ដឹកនាំសំខាន់ៗជាច្រើនទៀត។

ក្នុងកំឡុងពេលស្នាក់នៅកូរ៉េខាងត្បូងនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញជួបប្រជុំជាមួយ លោក មូន ចេអ៉ីន (Moon Jae-in) ប្រធានាធិបតីកូរ៉េខាងត្បូង ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិ ដែលជាការយកចិត្តទុកដាក់រួម៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post