Page Nav

HIDE

Grid

GRID_STYLE

Recent in Sports

FALSE

Classic Header

{fbt_classic_header}

Top Ad

Sponsor

កុំភ្លេចរង់ចាំអ៊ុតមើល OPPO Day ថ្ងៃទី10-11 ថាអស្ចារ្យប៉ុណ្ណាគ្នាយើង

អានផ្សេងទៀត

ភ្នំពេញ៖ ថ្ងៃទី10-11 ខែកុម្ភៈខាងមុខនេះ ក្រុមហ៊ុន OPPO នឹងត្រៀមបង្កើតនូវកម្មវិធី ដ៏សែនភ្ញាក់ផ្អើល គឺ OPPO Day លើកដំបូងបង្អស់នៅក្នុងប្រទេសកម្ពុជា ។

 អ្នកតំណាងឲ្យក្រុមហ៊ុន OPPO បានឲ្យដឹងថា គោលបំណងនៃការបង្កើតនូវកម្មវិធី OPPO Day នេះឡើង ដើម្បីពញាក់អារម្មណ៍ អតិថិជនដែលនិយមគាំទ្រទូរស័ព្ទដៃម៉ាក OPPO ជាពិសេសគឺ OPPO Reno2 F តែម្តង តាមរយៈការផ្តល់ជូនដ៏ភ្ញាក់ផ្អើល នឹកស្មានមិនដល់ និងមិនធ្លាប់មានពីមុនមក រៀងរាល់ខែ នៅថ្ងៃទី10-11។

យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុន OPPO បានរៀបរាប់ថា រាល់ការជាវស្មាតហ្វូន 𝐎𝐏𝐏𝐎 𝐑𝐞𝐧𝐨𝟐 𝐅 ក្នុងថ្ងៃ OPPO Day (ថ្ងៃទី 10-11)ខាងមុខនេះ នៅតាមបណ្តាហាងលក់ទូរស័ព្ទដៃ ដែលមានបុគ្គលិកផ្នែកលក់ ឬ ស្លាកសញ្ញា OPPO ឬក៏ហាងដៃគូសហការនានា នឹងទទួលបានការផ្តល់ជូនពិសេសរួមមាន បណ្ណ័ធានាអេក្រង់ 6ខែ, ឆ័ត្រ OPPO ដ៏ស្រស់ស្អាត (រាល់ការអញ្ជើញទៅជួសជុលទូរស័ព្ទគ្រប់ម៉ូឌែល នៅមជ្ឈមណ្ឌលជួសជុលទូរស័ព្ទដៃ OPPO) ស៊ីម Smart លេខពិសេស តម្លៃ $𝟏𝟐𝟗 ជាមួយនឹងកញ្ចប់ធំហ្ម៎ង 12សប្តាហ៍ ហើយបើចង់ដឹងច្បាស់
សូមចុចនៅត្រង់នេះ៖
 ដូច្នេះសម្រាប់ប្រិយមិត្តមានបំណងចង់ទិញទូរស័ព្ទស៊េរីថ្មី កាមេរ៉ា4 OPPO Reno2 F អាចរៀបចំ កញ្ចប់ថវិកា និងពេលវេលា តាមការគួរឲ្យបានស្រេចបាច់ រួចរួសរាន់អញ្ជើញទៅកាន់ហាងលក់ទូរស័ព្ទដែលនៅក្បែរផ្ទះលោកអ្នកជាងគេទាន់ថ្ងៃ OPPO Day ទី10-11 ព្រោះចំណេញបានកាដូបន្ថែមពីលើទូរស័ព្ទគុណភាពខ្ពស់ និងអាចឈ្នះដំណើរកម្សាន្តទៅលេងកោះភូកេតថែមទៀតផង។ សូមរំលឹកផងដែរថា OPPO Reno 2F មាន រចនាបថ កាលីប នឹងបំពាក់មកនូវកាមេរ៉ាក្រោយ4 មានផ្ទៃរាបស្មើមិនងាយសឹកឡេនកាមេរ៉ា។ កាមេរ៉ាមេរបស់ OPPO Reno2 F មានទំហំ48MP ភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា Ultra Night Mode 2.0 ថតរូបច្បាស់ស្អាតនៅពេលយប់ កាមេរ៉ាទី2 ទំហំ8MP អាចថតប្លង់ទូលាយ (Wide-angle) រហូតដល់1190 ថតរូបមនុស្សទូទៅ ឃើញខ្ពស់ស្លីមស្អាត ថតរូបជួបជុំគ្រួសារ រឺការជួបជុំនៅតុអាហារ ដោយពុំចាំបាច់ឈឺក្បាលដើរថយក្រោយ កាមេរ៉ាទី3និងទី4 មានទំហំ 2MPដូចគ្នា អាចថតរូបបែបសខ្មៅ និង ថតរូបបែបភាពយន្ត ស្អាតគ្រប់ប្លង់។
Sponsor