
ក្រសួងសុខាភិបាលសិង្ហបុរីបានប្រកាសនៅថ្ងៃសុក្រទី៧កុម្ភៈថា មានករណីថ្មីនៃវីរុសឆ្លងកូរ៉ូណានៅក្នុងប្រទេសសិង្ហបុរីចំនួន៣ករណី ហើយអ្នកទាំងនោះសុទ្ធតែមិនធ្លាប់បានធ្វើដំណើរទៅប្រទេសចិនកាលពីពេលថ្មីកន្លងមកនេះ។
ករណីឆ្លងថ្មីទាំងនេះ បាននាំឱ្យករណីឆ្លងទាំងអស់នៅក្នុងប្រទេសសិង្ហបុរីឡើងដល់៣៣នាក់ ហើយបច្ចុប្បន្ននេះ យ៉ាងហោចណាស់មានអ្នកជំងឺចំនួន៤នាក់ ដែលមិនមានប្រវត្តិធ្វើដំណើរទៅប្រទេសចិននាពេលថ្មីៗនេះ ឬទាក់ទងទៅនឹងអ្នកឆ្លងករណីមុនៗនោះទេ។
មន្រ្តីក្រសួងសុខាភិបាលសិង្ហបុរីបាននិយាយថា វាមានន័យថាជំងឺនេះ ត្រូវបានគេចាត់ទុកថាធ្ងន់ធ្ងរនិងរាលដាលយ៉ាងងាយស្រួល ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ប៉ុន្តែមិនមានការរីករាលដាលយ៉ាងទូលំទូលាយឡើយ។ ការឆ្លងថ្មីទាំងនេះ ត្រូវបានគេសង្ស័យថា អាចដោយសារកើតចេញពីវិធានការ ដូចជាការដាក់ឱ្យនៅដាច់ដោយឡែក និងការរឹតត្បិតភ្ញៀវដែលចូលទៅមន្ទីរពេទ្យ៕
ប្រភព៖CNA
ផ្ដល់សិទ្ធិដោយ៖ Khmernas