header ads

Sponsor

ភ្នំពេញ ៖ នៅថ្ងៃទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០២០ នេះមានកិច្ចប្រជុំពិសេសមួយ ដែលប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូនបានចូលមកបំភ្លឺ និងធ្វេីបទបង្ហាញនានា ក្រោមក្របខណ្ឌរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ នៅវិមានសន្តិភាពទីស្ដីការនាយករដ្ឋមន្ត្រី ។

ខ្លឹមសារនៃការសួរពីឯកឧត្តម សុខ សុវណ្ណ វឌ្ឍនាសាប៊ុង និងចម្លេីយខ្លះៗ មានដូចតទៅ ៖

សំណួរ ៖ បញ្ហាធ្វេីផ្លូវរួចបានដាក់លូ ធ្វេីលូរួចបានដាក់ផ្លូវ ដែលជាកត្តាសំខាន់ដែលពលរដ្ឋរិះគន់

ឯកឧត្តមរដ្ឋមន្ត្រីបានបំភ្លឺថា ៖ មកពីរដ្ឋអត់ថវិការ អត់គ្រប់ការធ្វេីលូ និងធ្វេីផ្លូវ ទេីបធ្វេីផ្លូវសិន ចាំធ្វេីលូតាមក្រោយ តែឥលូវកំពុងដោះស្រាយ និងមានការវិវត្តន៍ល្អហេីយ។

សំណួរ ៖ លេីបញ្ហាក្រុមហ៊ុនឡានធំ ឡានធំដែលដឹកលេីសទម្ងន់បំផ្លាញផ្លូវ ដោយសារពួកជញ្ជីងពុករលួយ ដែលរឿយៗក្រុមហ៊ុនចំនួនតិច ឡានច្រេីន ដឹកលេីសទម្ងន់ ដេីម្បីផលប្រយោជន៍បុគ្គលបក្សពួក តែបំផ្លាញផលប្រយោជន៍សាធារណៈទាំងមូល ខណៈដែលតម្លៃអាជ្ញាប័ណ្ណ ដែលរដ្ឋផ្ដលឲ្យបានចំណូលតែ២០លានរៀល តែខាតរាប់រយលានដុល្លារ។

ឯកឧត្តមរដ្ឋមន្ត្រី ៖ បានទទួលស្គាល់ និងបង្ហាញឆន្ទៈចាប់ឲ្យអស់ពួកបំពាន ដកតំណែងឲ្យអស់អ្នកថ្លឹងដែលទទួលសំណូក និងបង្កេីតជញ្ជីងឆ្លាតវៃបន្ថែម ដេីម្បីដោះស្រាយឲ្យទាន់ពេលវេលា។

សំណួរ ៖ បញ្ហាផ្លូវសំបុកមាន់ ដែលបញ្ហាទាំងនោះភាគច្រេីនរដ្ឋបាលថ្នាក់ក្រោមជាតិអសកម្ម ក្នុងការដោះស្រាយ ជួសជុលថែទាំ ខណៈដែលខ្លួនទទួលប្រតិភូកម្មក្នុងការដោះស្រាយ

ឯកឧត្តមរដ្ឋមន្ត្រីបានបំភ្លឺថា ៖ លោកទទួលស្គាល់ ថាបញ្ហាផ្លូវមួយចំនួនគេចោទមកតែក្រសួង តែបញ្ហាខ្លះវាជាសមត្ថកិច្ចរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលរដ្ឋមន្ត្រីក៏បានទទួលស្គាល់ និងធានាដោះស្រាយ តាមរយៈ road care app។

សំណួរ ៖ បញ្ហាយានដ្ឋានយានយន្ត ដែលខុសច្បាប់ និងគ្មានអាជ្ញាប័ណ្ណម្ដេចនៅតែបេីករកស៊ីបាន?

ឯកឧត្តមរដ្ឋមន្ត្រីបានបំភ្លឺថា ៖ លោកទទួលស្គាល់ និងជម្រុញបន្ថែមទៅមន្ត្រីអនុវត្តន៍ច្បាប់ឲ្យចាត់ការ

យោបល់របស់ឯកឧត្តមវិល្លាម ៖ ចំពោះការប្រមូលទិន្នន័យអ្នកបេីកបរមកដាក់ QR code ដែលក្រសួងឲ្យអ្នកបេីកបរមិនបាច់មានឯកសារ តែវាខុសនឹងអនុក្រឹត្យលេខ ៨៥អនក្រ បក ស្ដីពីការពិន័យលេីល្មេីសច្បាប់ចរាចរណ៍ មាត្រា៦ ប្រការ ខ ដែលជាហេតុនាំឲ្យមន្ត្រីនគបាលបានលេសផាក លេីអ្នកបេីកបរ ដូចនេះខ្ញុំស្នេីអោយវិសោធនកម្មច្បាប់ ឈប់អោយអ្នកបេីកទាំងអស់យកក្រដាសតាមខ្លួនទៀត

ឯកឧត្តមរដ្ឋមន្ត្រីបានទទួលយកចំណុចនេះនឹងធានាថានឹងស្នេីរកែច្បាប់នេះឆាប់ៗ ។

ដោយឡែកចំពោះបញ្ហា ធ្វេីផ្លូវមុខខូចផ្លូវក្រោយ ធ្វេីក្រោយខូចមុខ ធ្វេីផ្លូវជាប់រហូត ជាដេីម ក្រោយការដេញដោល ឯកឧត្តមរដ្ឋមន្ត្រីបង្ហាញពីកង្វល់នឹងសុំពេលបន្ថែមដេីម្បីដោះស្រាយជាបន្តបន្ទាប់ ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post