header ads

Sponsor

អង្គ​ការ​សុខ​ភាព​ពិភព​លោក​បាន​លើក​ឡើង​ថា ខ្លួន​បាន​គាំទ្រ​ផ្នែក​ប្រតិ​បត្តិ​ការ​និង​បច្ចេក​ទេស ទៅ​ដល់​ក្រសួង​សុខា​ភិ​បាល​កម្ពុជា ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ករណី​រក​ឃើញ​លើក​ទី​១ នៃ​វីរុស​កូរ៉ូណា​ថ្មី​ឬ​ហៅ​ថា​កូវិដ​-​១៩​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ព្រឹត្ត​ការណ៍​កើត​ឡើង​នៅ​លើ​កប៉ាល់​Westerdam​ផង​ដែរ​។

WHO​បាន​បន្ត​ថា បន្ទាប់​ពី​ឆ្លង​កាត់​ករណី​ទាំង​នេះ វា​ក៏​ជា​រឿង​សំខាន់​ដែល​កម្ពុជា​ត្រូវ​ត្រៀម​លក្ខណៈ សម្រាប់​លទ្ធ​ភាព​នៃ​ឆ្លង​រាល​ដាល​ដ៏​ច្រើន​នៃ​វីរុស​កូរ៉ូណា​ថ្មី ដែល​ការ​ត្រៀម​នេះ គឺ​ដើម្បី​ធា​នា​អំ​ពី​ការ​ឆ្លើយ​តប​ឱ្យ​បាន​ឆាប់​រហ័ស​និង​ទាន់​ពេល​វេលា​។នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​ព័ត៌​មាន​មួយ​របស់​អង្គ​ការ​(WHO) នៅ​ថ្ងៃ​ទី​១៩​កុម្ភៈ​នេះ ស្ដី​ពី​ការ​ឆ្លើយ​តប​ទៅ​នឹង​វីរុស​ឆ្លង​កូវិដ​-​១៩​(Covid-19) នៅ​ក្នុង​ប្រទេស​កម្ពុជា​។

អង្គ​ការ​ពិភព​លោក​នេះ​បញ្ជាក់​ថា​«​ដើម្បី​ត្រៀម​សម្រាប់​ការ​ឆ្លង​នៅ​ក្នុង​សហ​គមន៍ អង្គ​ការ​WHO​កំពុង​ធ្វើ​ការ​ងារ​ជា​មួយ​ក្រសួង​សុខា​ភិ​បាល និង​ដៃ​គូ​ផ្សេង​ទៀត ដើម្បី​ធ្វើ​បច្ចុ​ប្បន្ន​ភាព​ដល់​ប្រទេស​កម្ពុជា នូវ​ផែន​ការ​ត្រៀម​លក្ខណៈ​និង​ការ​ឆ្លើយ​តប​ថ្នាក់​ជាតិ និង​កំណត់​ចំណុច​ខ្វះ​ខាត​សម្រាប់​សកម្ម​ភាព​ត្រៀម​ជា​អាទិ​ភាព​»​។

អង្គ​ការ​សុខ​ភាព​ពិភព​លោក​បាន​បន្ថែម​ថា វិធាន​ការ​ត្រៀម​សម្រាប់​ការ​ឆ្លង​នៅ​សហ​គមន៍ ដូច​ការ​គ្រប់​គ្រង​ឧប្បត្តិ​ហេតុ ការ​ធ្វើ​ផែន​ការ និង​ការ​សម្រប​សម្រួល​ពហុ​វិស័យ ការ​វាយ​តម្លៃ​តាម​ដាន​និង​វាយ​តម្លៃ​ហានិ​ភ័យ មន្ទីរ​ពិសោធន៍ ការ​គ្រប់​គ្រង​គ្លីនិក​និង​សេវា​កម្ម​ថែ​ទាំ​សុខ​ភាព ការ​ការ​ពារ​និង​ការ​ត្រួត​ពិនិត្យ​ការ​ឆ្លង វិធាន​ការ​សុខ​ភាព​សាធារ​ណៈ​មិន​មែន​ឱសថ និង​ការ​ទំនាក់​ទំនង​ដែល​ប្រឈម​នឹង​ហានិ​ភ័យ​ជា​ដើម​៕

ផ្ដល់សិទ្ធិដោយ៖ Khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post