header ads

Sponsor

អ្នកជំនាញពេទ្យសត្វ និងជាម្ចាស់កសិដ្ឋានចិញ្ចឹមមាន់ លោក នាក់ សុភ័ក្ដ បានប្រាប់សារព័ត៌មានខ្មែរណាស់​ដូច្នេះថា« ជំងឹផ្ដាសាយបក្សី មិនមានថ្នាំព្យាបាលទេ មានតែវិធីសាស្រ្តការពារ ក៏ដូចជាចាក់ថ្នាំ វ៉ាក់សាំងការពារវា កុំឲ្យវាដើរក្នុងភក់ជ្រាំ ហើយសម្អាត​ទ្រុងឲ្យបានស្អាតបាញ់ថ្នាំសម្លាប់មេរោគ ជារៀងរាល់ថ្ងៃ»

លោកបញ្ជាក់ថា បើទោះជាបច្ចុប្បន្នមានការផ្ទុះជំងឺផ្តាសាយបក្សី នៅប្រទេស​វៀតណាមក៏ពិតមែន ក៏មិនប៉ះពាល់ដល់មាន់របស់លោកដែរ ចំណែកទីផ្សារ​នៅតែមានច្រើន។

ពេទ្យសត្វរូបនេះបន្តថា«នៅក្នុងកសិដ្ឋានរបស់ខ្ញុំមានលក់ទាំងមាន់ធំមាន់តូច មាន់ធំល្មមលក់មួយគីឡូ ២ម៉ឺនរៀល និងកូនមាន់ដែលទើបភ្ញាស់បានមួយសប្ដាហ៍លក់តំលៃ៤០០០៛»

ក្រៅពីចិញ្ចឹមមាន់ស្រែលក់ លោក សុភ័ក្ដ ក៏ចុះជួយបណ្តុះបណ្តាលបច្ចេក​ទេសចិញ្ចឹមមាន់ដល់កសិករ និងវិធីព្យាបាលមាន់ផងដែរ។

បច្ចុប្បន្ន កសិដ្ឋានចិញ្ចឹមមាន់របស់ នាក់ សុភ័ក្ដ មានមាន់ប្រមាណជាង១ពាន់ក្បាល ដើម្បីត្រៀមឡើងទីផ្សារ នៅក្នុងខែចូលឆ្នាំខ្មែរខាងមុខនេះ។

កសិដ្ឋានរបស់លោក សុភ័ក្ដ មានទីតាំងស្ថិតក្នុងភូមិ កាប់នឹម ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ។

ថ្មីៗនេះសម្តេច ហ៊ុន សែន បានបញ្ជាឲ្យក្រសួងកសិកម្មចាត់វិធានការណ៍មិន​ឲ្យនាំចូល​សត្វមាន់ពីវៀតណាម ដើម្បីកុំឲ្យមានការឆ្លងនៃជំងឺផ្ដាសាយបក្សី ដោយជំងឺផ្ដា​សាយបក្សី A/H5N1នេះ កំពុងរាតត្បាតនៅភូមិភាគខាងត្បូងនៃប្រទេស​វៀតណាម​ប្រទេសខេត្តត្រាវិញ(Tra Vinh)ដែលមានមាន់ប្រហែល ១ម៉ឺនក្បាលបានសម្លាប់៕

ផ្ដល់សិទ្ធិដោយ៖ Khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post