អាជ្ញាធរចិននៅទីក្រុងShenzhen បានធ្វើសេចក្តីព្រាងបទបញ្ញត្តិមួយ ដើម្បីហាមឃាត់ការបរិភោគសត្វឆ្មានិងឆ្កែ ដែលជាផ្នែកមួយនៃដើម្បីអនុវត្តចំពោះការហាមឃាត់នៅទូទាំងប្រទេសចិន ចំពោះការបរិភោគសត្វព្រៃគ្រប់ប្រភេទ បន្ទាប់ពីមានការផ្ទុះឡើងវីរុសCovid-19 ។
បទប្បញ្ញត្តិថ្មីនេះត្រូវបានផ្សព្វផ្សាយដោយគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទីក្រុងស៊ីនជិនកាលពីថ្ងៃអង្គារ ហើយសាធារណជននឹងមានរហូតដល់ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដើម្បីបញ្ជូនមតិរបស់ពួកគេ។
សេចក្តីព្រាងច្បាប់នេះរួមមាន“ បញ្ជីស” ក្នុងចំណោមប្រភេទអាហារចំនួន ៩ ប្រភេទដែលត្រូវបានអនុញ្ញាត ប៉ុន្តែរដ្ឋាភិបាលមិនបាននិយាយថា សេចក្ដីព្រាងច្បាប់នឹងបោះឆ្នោតនៅពេលណានោះទេ។
សាច់ជ្រូក សាច់គោ និងសាច់មាន់ រួមជាមួយទន្សាយ ត្រី និងអាហារសមុទ្រ ត្រូវបានអនុញ្ញាត។ ប៉ុន្តែវាមិនរាប់បញ្ចូលសត្វចិញ្ចឹម ដូចជាឆ្មានិងឆ្កែក៏ដូចជាមុខម្ហូបដ៏ពេញនិយមដទៃទៀតនៅភាគខាងត្បូងប្រទេសចិន ដូចជាពស់ អណ្តើក និងកង្កែបជាដើម។
ប្រភព៖South China Morning
ផ្ដល់សិទ្ធិដោយ៖ khmernas