ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Montsame បានរាយការណ៍នៅថ្ងៃសុក្រថា ប្រធានាធិបតីម៉ុងហ្គោលីលោក Battulga Khaltmaa និងមន្ត្រីរដ្ឋាភិបាលផ្សេងទៀត បានដាក់ឱ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ បន្ទាប់ពីបានវិលត្រឡប់ពីដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន។
លោក Battulga គឺជាប្រមុខរដ្ឋទីមួយដែលបានធ្វើទស្សនកិច្ចប្រទេសចិន ចាប់តាំងពីប្រទេសនេះបានចាប់ផ្តើមអនុវត្តវិធានការពិសេស ដើម្បីទប់ស្កាត់ការផ្ទុះឡើងនៃវីរុសCovid-19តាំងពីខែធ្នូឆ្នាំ២០១៩។
លោកបានទៅដល់ទីក្រុងប៉េកាំងជាមួយរដ្ឋមន្ត្រីការបរទេស Tsogtbaatar Damdin និងមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ដទៃទៀត កាលពីថ្ងៃព្រហស្បតិ៍ ហើយបានជួបប្រជុំជាមួយប្រធានាធិបតីចិនលោក ស៊ី ជិនពីង និងលោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន។
លោក Montsame បាននិយាយថា ពួកគេត្រូវបានគេដាក់ឱ្យនៅដាច់ដោយឡែកពីគេ នៅពេលពួកលោក បានមកដល់ប្រទេសម៉ុងហ្គោលី ជាវិធានការបង្ការទុកជាមុន៕

ប្រភព៖Reuters
ផ្ដល់សិទ្ធិដោយ៖ khmernas