ភ្នំពេញ៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេច ហ៊ុន សែន ប្រកាសថា កម្ពុជា មិនជម្លៀសនិស្សិត ដែលកំពុងសិក្សានៅក្រៅប្រទេស ចូលមកកម្ពុជា ឡើយក្នុងស្ថានភាពនេះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។ ការថ្លែងបែបនេះ នៅក្នងពិធីសំណេះសំណាលជាមួយក្រុមនិស្សិតពេទ្យស្ម័គ្រចិត្ត ព្រឹកថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២០។
សម្តេចថ្លែងដូច្នេះថា« ស្ថានទូតនៅគ្រប់ប្រទេសទាំងអស់ត្រូវទាក់ទងទៅនិស្សិតខ្មែរ ហាមកុំឲ្យធ្វើដំណើរមកកម្ពុជា ព្រោះអាចឆ្លងជំងឺកូវីដមកកម្ពុជា ឬឆ្លងមកគ្រួសារ»៕
ផ្ដល់សិទ្ធិដោយ៖ Khmernas