header ads

Sponsor

ខេត្តព្រះសីហនុ ៖ កាលពីយប់វេលាម៉ោង ៩ និង ៣០នាទី ថ្ងៃ ២៤ មីនា ឆ្នាំ ២០២០ មានរថយន្តក្រឡុកបេតុងមួយគ្រឿង ពេលបើកឡើងពីផ្លូវអង្គការម្លប់តាប៉ាង បានទាក់ខ្សែភ្លើងអគ្គិសនីបណ្តាលឲ្យបង្គោលភ្លើងអគ្គិសនីមួយដើម បាក់រលំសង្កត់លើឡំប្រឺតាកង់៣មួយគ្រឿងរងការខូចខាត នៅម្តុំកែងតុលាការចាស់ក្នុងសង្កាត់លេខ៤ ។

ទោះយ៉ាងនេះក្តី ជាសំណាងល្អមិនមានមនុស្សរងគ្រោះថ្នាក់ទេ ។

បើតាមសមត្ថកិច្ចមូលដ្ឋានប្រាប់ថា ក្រោយហេតុការណ៍នេះអ្នកបើកបររថយន្តបង្ក បានបើករត់គេចរហូតដល់ជិតអូរឈើទាលទើបគេចាប់ឃាត់បាន ហើយបច្ចុប្បន្នសមត្ថកិច្ចបាននាំយកមកដោះស្រាយតាមផ្លូវច្បាប់នៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត ៕ 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post