header ads

Sponsor

នៅថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២០នេះ តាមរយៈផេគផ្លូវការរបស់ឯកឧត្តម សុខសុវណ្ណ វឌ្ឍនាសាប៊ុង ថានឹងចំណាយថវិកាផ្ទាល់ខ្លួន ចន្លោះពី $40,000 ទៅ $50,000 បន្ថែមទៀត ដេីម្បីទិញម៉ាស់ ទិញអាល់កុល អង្ករ មី ត្រីខកំប៉ុង គ្រឿងឧបភោគ បរិភោគមួយចំនួន ដេីម្បីផ្ដល់ជូនដោយឥតគិតថ្លៃ ដល់បងប្អូនដែលកំពុងជួបការលំបាក។

ឯកឧត្តមថា ទោះមិនបានគ្រប់គ្នាតែក៏បានធ្វេីខ្លះ ជាជាងឱបដៃឈរមេីល កាលៈទេសៈនេះមានប្រជាពលរដ្ឋដែលឋិតក្នុងជីវភាពក្រីក្រខ្លះកាន់តែលំបាកបំផុត។

ឯកឧត្តមបានគូសបញ្ជាក់ថា ដោយឡែកកន្លងមកគឺលោកបានចំណាយថវិកា ប្រមាណជា $20,000 ក្នុងការទិញម៉ាស់ និងអាល់កុល ដេីម្បីចែកជូនដោយឥតគិតថ្លៃដល់មូលដ្ឋានផ្ទុះជំងឺរួចហេីយ នៅតាមបណ្ដារខេត្តនានា តែបេសកកម្មនៅតែបន្តទៅមុខទៀត ក្នុងទិសដៅ ជួយគ្នាក្នុងគ្រាលំបាក។

ជាការពិតណាស់ ទំហំថវិការបស់លោក ហាក់ដូចជាតិចតួចស្ដួចស្ដេីងបំផុត បេីធៀបនឹងអ្នកមានទ្រព្យធនស្តុកស្តម្ភមួយចំនួននៅកម្ពុជា ក៏ដូចជាអ្នកដទៃមួយចំនួននៅបរទេស ប៉ុន្តែជាភារកិច្ចនិងការទទួលខុសត្រូវ ក្នុងនាមលោក ជាអ្នកនយោបាយមួយរូប ព្រោះ លោកបានយល់ថា ការអំពាវនាវតាមតែក្រដាស ឬការជួយត្រឹមតាម រលកធាតុអាកាស Facebook ឬ Live បានតែនិយាយ មិនមែនជារឿងគ្រប់គ្រាន់នោះឡេីយ លុះត្រាមានការអនុវត្តន៍ជាក់ស្ដែង ដោយចេញពីទឹកចិត្ត ដេីម្បីធានាបានថាការដាក់ចេញ យុទ្ធសាស្ត្រនយោបាយ នៅជាមួយពលរដ្ឋ បម្រេីពលរដ្ឋ ដេីម្បីពលរដ្ឋ កាន់តែមានខ្លឹមសារបន្ថែមទៀត ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post