ភ្នំពេញ៖ សម្ដេច ហ៊ុន សែន ស្នើឱ្យម្ចាស់ទីតាំងជួលទាំងអស់ អនុគ្រោះដល់អ្នកជួលរកស៊ី ដែលកំពុងរងការខាតបង់ប្រាក់ចំណូល ដោយសារការរីករាលដាលនៃជំងឺCOVID-19 នេះ។
ថ្លែងក្នុងសន្និសីទកាសែត ក្រោយកិច្ចប្រជុំរដ្ឋសភា នៅព្រឹកថ្ងៃទី៣០ មីនា សម្ដេច ហ៊ុន សែន ស្នើឱ្យម្ចាស់ទីតាំងទាំងនោះពន្យាពេលបង់ ឬបញ្ចុះតម្លៃជួល ដោយយកតម្លៃត្រឹមពាក់កណ្ដាលនៃថ្លៃកំណត់ ដើម្បីជួយសម្រួលដល់បញ្ហារកស៊ីពួកគេ។
«សូមម្ចាស់អគារជួលទាំងអស់យោគយល់ដល់អ្នកជួលអគាររកស៊ី»។ នេះជាការបញ្ជាក់របស់នាយករដ្ឋមន្រ្តី ហ៊ុន សែន។
ផ្ដល់សិទ្ធិដោយ៖ khmernas