មន្រ្តីជាន់ខ្ពស់របស់សហរដ្ឋអាមេរិកបានបង្ហើបឱ្យដឹងថា ការសាកល្បងវ៉ាក់សាំងការពារនឹងវីរុសកូវីដ១៩លើកដំបូងបង្អស់នៅលើមនុស្ស បានចាប់ផ្ដើមហើយនៅល្ងាចនៅថ្ងៃច័ន្ទម្សិលមិញនេះ។
អ្នកចូលរួមចំនួន៤៥នាក់នៅទីក្រុងស៊ីថល នឹងទទួលបានការធ្វើតេស្តនេះ ថាតើវ៉ាក់សាំងនោះអាចមានសុវត្ថិភាពពីវីរុសកូវីដ១៩ដែរឬទេ ខណៈអ្នកស្ម័គ្រចិត្តទាំងនេះ ដែលមានអាយុចន្លោះពី១៨ឆ្នាំ ដល់៥៥ឆ្នាំ គឺគ្មាននរណាម្នាក់ឆ្លងវីរុសនេះនៅឡើយទេ។
ការសាកល្បងបន្ថែមទៀត ត្រូវបានគ្រោងទុកប្រសិនបើវ៉ាក់សាំងមានសុវត្ថិភាព។
ក្រុមហ៊ុនឱសថនិងសាកលវិទ្យាល័យរាប់សិបកន្លែងនៅទូទាំងពិភពលោក កំពុងប្រជែងគ្នាដើម្បីបង្កើតវ៉ាក់សាំងកូវីដ១៩ ហើយក្រុមមន្រ្តីអាមេរិកដឹកនាំការធ្វើតេស្ដនេះ បានព្រមានរួចហើយថា ការផលិតវ៉ាក់សាំងបានសម្រាប់ប្រើប្រាស់របស់ប្រជាជនរាប់លាននាក់ គឺអាចនឹងចំណាយរយៈពេលមួយឆ្នាំ ដែលនេះមានន័យថា មនុស្សរាប់ពាន់នាក់ទៀតនឹងត្រូវស្លាប់ក្នុងពេលនេះដោយសារកូវីដ១៩។
អង្គការសុខភាពពិភពលោកនិយាយថា ការធ្វើតេស្ដវ៉ាក់សាំងការពារវីរុសកូវីដ១៩ចំនួន៣៥ កំពុងតែចាប់ផ្ដើម ក្នុងនោះរួមទាំងការបង្កើតរួមគ្នាមួយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក។
មន្ត្រីម្នាក់បានបង្ហើបឱ្យដឹងថា អ្នកស្ម័គ្រចិត្តដំបូង នឹងទទួលបានវ៉ាក់សាំង ក្នុងការសាកល្បងដំណាក់កាលទី១ នៅថ្ងៃច័ន្ទម្សិលមិញនេះ ខណៈលទ្ធផលការធ្វើតេស្ដអាចដឹងច្បាស់ក្នុងរយៈពេលប៉ុន្មានខែខាងមុខទៀត៕
ប្រភព៖ Daily Mail ផ្ដល់សិទ្ធិដោយ % khmernas