header ads

Sponsor

ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត នាថ្ងៃទី២១ ខែមីនា​ ឆ្នាំ២០២០​ ចាប់ពីវេលាម៉ោង ០៦និង០០នាទី​ រហូតដល់ម៉ោងនេះ សភាពការណ៍​ភ្ញៀវ ចេញ​ ចូល មានភាព​ស្ងប់ស្ងាត់ តែចំពោះទំនិញចេញ ចូល​ ធម្មតា។
​ចំណែករថយន្តដឹកទំនិញខ្មែរ យកទៅផ្ទេរទំនិញ​ នៅចំណតរថយន្តព្រំដែនវៀតណាម​ រីឯ​រថយន្តដឹកទំនិញ របស់ក្រុមហ៊ុនវៀតណាម ត្រូវបានផ្លាស់ប្តូរ​អ្នកបើកបរ នៅចំណុច​សូន្យ៕


ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ នាវេលាម៉ោង​ ០៨និង៣០នាទី​ ថ្ងៃទី២១​ ខែមីនា​ ឆ្នាំ២០២០ បានទទួលស្វាគមន៍ គណៈប្រតិភូខេត្តស្វាយរៀង ០១ក្រុម ដែលមានសមាជិកចំនួន ៣០នាក់ ដឹកនាំដោយ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណអភិបាលខេត្តស្វាយរៀង អញ្ជើញមកពិនិត្យ មើលស្ថានភាពជាក់ស្តែង របស់ប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ និងចូលពិនិត្យមើលអាគារទីស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ថ្មី។
ការអញ្ជើញចុះមកពិនិត្យនេះ ក៏មានអមដំណើរដោយ លោកស្នងការនគរបាលខេត្ត, លោកមេបញ្ជាការកងរាជអាវុធហត្ថ និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត ក្នុងខេត្ត៕


ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ ចាប់ពីវេលាម៉ោង ២៣និង៥៩នាទី ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ បានអនុវត្តតាមសេចក្តីជូនដំណឹងលេខ ៩០៦ សជណ របស់ក្រសួងមហាផ្ទៃ ស្តីអំពីការផ្អាកបណ្តោះអាសន្ន នូវការធ្វើដំណើររបស់ពលរដ្ឋកម្ពុជា ទៅកាន់សាធារណរដ្ឋសង្គម និយមវៀតណាម និងការធ្វើដំណើរចូល ព្រះរាជាណាចក្រកម្ពុជា របស់ប្រជាពលរដ្ឋវៀតណាម។
ដោយឡែកនាវេលាម៉ោង ១០និង០០នាទី ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ ដោយមានការដឹកនាំពី លោកឧត្តមសេនីយ៍ទោ សំ ដារ៉ា អនុប្រធាននាយដ្ឋានច្រកទ្វារទី២ និងលោកនាយប៉ុស្តិ៍ បានសហការ ជាមួយសាខាគយ និងរដ្ឋាករ ខេត្តក្រចេះ នាយការិយាល័យគយច្រកទ្វារត្រពាំងស្រែ បានត្រួតពិនិត្យគោលដៅផ្លាស់ប្តូរ ក្បាលរថយន្ត ដែលដឹកទំនិញចេញពីវៀតណាម នៅចំណុចបង្គោលព្រំដែនលេខ ៦៩ ការងារពង្រឹង និងត្រួតពិនិត្យបន្ថែម ការអនុវន្តសេចក្តីជូនដំណឹង លេខ ៩០៦ សជណ របស់ក្រសួងមហាផ្ទៃ ស្តីអំពីការផ្អាកបណ្តោះអាសន្ន នូវការធ្វើដំណើររបស់ពលរដ្ឋកម្ពុជា ទៅកាន់សាធារណរដ្ឋសង្គមនិយមវៀតណាម និងការធ្វើដំណើរចូល ព្រះរាជាណាចក្រកម្ពុជា របស់ប្រជាពលរដ្ឋវៀតណាម ។
ស្របពេលជាមួយគ្នានេះដែរ ប៉ុស្តិ៍បានចាត់តាំងមន្រ្តី ឲ្យបិតប្រពន្ធ័គ្រប់គ្រងព្រំដែនកម្ពុជា មួយរយៈខ្លី និងធ្វើអនាម័យទាំងស្រុង ដោយជូតសំអាត ជាមួយអាល់កុល លើឧបករណ៍ តុ កៅអី សំភារៈ បំរើឲ្យការងារជំនាញ និងស្នើមន្រ្តីចត្តាឡីស័ក បាញ់ថ្នាំសំលាប់មេរោគ ក្នុងនិងជុំវិញ បញ្ជរបែបបទ៕



ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ នាវេលាម៉ោង ០៨និង០០នាទី ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានអញ្ជើញមកត្រួតពិនិត្យ នៅមាត់ច្រកព្រំដែន ព្រមទាំងធ្វើការជួបពិភាក្សា ជាមួយឯកឧត្តម អភិបាលខេត្តសុរិន្ទ ប្រទេសថៃ បន្ទាប់ពីភាគីថៃ បានអនុវត្តតាមការជូនដំណឹង កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ គឺតម្រូវឲ្យបិទច្រកព្រំដែន។
ក្នុងកិច្ចពិភាក្សានេះ ភាគីទាំងពីរបានឯកភាពគ្នា គឺសម្រួលជូនដល់ប្រជាពលរដ្ឋ ដែលត្រូវទៅមន្ទីរពេទ្យ ដើម្បីសង្រ្គោះបន្ទាន់៕



ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រំ ចាប់ពីវេលាម៉ោង ០៦និង០០នាទី ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ទៅ សមត្ថកិច្ចថៃ បានធ្វើការបិទច្រកជាស្ថាពរ ទាំងមនុស្ស មធ្យោបាយ ទំនិញចេញ-ចូលគ្រប់ប្រភេទ យោងតាមការជូនដំណឹង របស់អន្តោប្រវេសន៍ថៃ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ១៦និង៥០នាទី និងតាមការពិភាក្សាភាគីថៃ និងភាគីកម្ពុជា រវាងអភិបាលខេត្តប៉ៃលិន និងអភិបាលខេត្តច័ន្ទបុរី ប្រទេសថៃ មិនឲ្យដំណើរការទេ គឺត្រូវបិទតាមឯកសារ ដែលសមត្ថកិច្ចអន្តោប្រវេសន៍ថៃ ជូនដំណឹងមកប៉ុស្តិ៍៕


ប្រភព៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ - General Department of Immigration - GDI

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post