header ads

Sponsor

នាយកដ្ឋានព័ត៌មានវិទ្យា៖ ដោយសារបញ្ហាជម្ងឺ COVID-19 ក្រុមហ៊ុន និងស្ថាប័នមួយចំនួនបានអនុញ្ញាតឲ្យបុគ្គលិករបស់ខ្លួន ធ្វើការពីផ្ទះ (Working from home) ដើម្បីបញ្ចៀសការចម្លងនៃជម្ងឺមួយនេះ។ ការធ្វើការពីចម្ងាយរមែងជួយបញ្ហាមួយចំនួន ដូចជាការចូលទៅកាន់ទីតាំងចែករំលែកឯកសារ ការគ្រប់គ្រងសកម្មភាពបុគ្គលិក ឬការជួបប្រជុំជាដើម។
ថ្ងៃនេះក្រុមការងារបច្ចេកទេស នៃនាយកដ្ឋានព័ត៌មានវិទ្យា សូមលើកយកកម្មវិធីជំនួយដល់ការជួបប្រជុំពីចម្ងាយ ដែលមានតួនាទីសម្បូរបែប និងដំណើរការបានយ៉ាងល្អ ហើយត្រូវបានជ្រើសរើសប្រើប្រាស់ជាទូទៅលើសាកលលោក។ កម្មវិធី Zoom បានបង្កើតឡើងដោយក្រុមហ៊ុនឈ្មោះ Zoom Video Communications, Inc កម្មវិធីនេះមានតួនាទីសំខាន់ៗ ដូចខាងក្រោម៖
- បង្កើតអង្គប្រជុំអនឡាញ (Online Meeting)
- បង្កើតបទបង្ហាញ និងបណ្តុះបណ្តាលអនឡាយ (Online Presentation & Training)
- បង្កើតសន្និសីទអនឡាយ (Online Conference Rooms)
- អាចប្រើប្រាស់ជាប្រព័ន្ធទូរស័ព្ទ (Phone System)
- អាចប្រើប្រាស់ជាប្រព័ន្ធទំនាក់ទំនងសារ សំរាប់ជំនួញ (Business Instant Message)
អ្នកចូលរួមអង្គប្រជុំតាមរយ:កម្មវិធី Zoom អាចធ្វើការបង្ហាញអេក្រង់កុំព្យូទ័ររបស់ខ្លួន ទៅកាន់អ្នកចូលរួមផ្សេងទៀតបាន ហើយលើសពីនេះពួកគាត់ក៏អាចស្នើសុំក្នុងការ បង្ហាញអេក្រង់កុំព្យូទ័រ បញ្ជា Keyboard ឬ Mouse របស់អ្នកចូលរួមផ្សេងទៀតបានផងដែរ។
សូមបញ្ជាក់ថា៖ អ្នកអាចដំណើរការកម្មវិធី Zoom ដោយពុំគិតកម្រៃ (Free) ប៉ុន្តែតួនាទីមួយចំនួនមានកម្រិត។
ប្រភព៖ នាយកដ្ឋានព័ត៌មានវិទ្យា ក្រសួងមហាផ្ទៃ Department of IT, Ministry of Interior

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post