header ads

Sponsor


នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង១៤ម៉០០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទលួចម៉ូតូ នៅចំណុចមុខផ្ទះលេខ០១ ផ្លូវ៧០ ភូមិ២០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
អត្តសញ្ញាណជនសង្ស័យឈ្មោះ ចិត្រា សុភា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅបន្ទប់ជួលលេខ៣០២ ផ្លូវលេខ៦អា ភូមិព្រែកលៀប សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ (ឃាត់ខ្លួន)។
វត្ថុតាងចាប់យកម៉ូតូមួយគ្រឿងម៉ាកវីវ៉ា ពណ៌ខ្មៅ គ្មានស្លាកលេខ លេខតួ.ម៉ាស៊ីន៣៣៩៦៩២ (ជារបស់ជនសង្ស័យ)។ ម៉ូតូមួយគ្រឿងម៉ាក YAMAHA FZ-S ពណ៌ទឹកក្រូច ស្លាកលេខ ភ្នំពេញ.១FD.២២៥៧ លេខតួ០០០១០៤៨. លេខម៉ាស៊ីន០០០១៣៨៤ (ជារបស់ជនរងគ្រោះបានប្រគល់ជូនវិញ)។
ក្រោយពីធ្វើការសាកសួរជនសង្ស័យ ចិត្រា សុភា បានសារភាពថាខ្លួនពិតជាបានដើរចូលទៅលួចម៉ូតូប្រាកដមែន។ ឆ្លងតាមការធ្វើតេសន៍ស្វែងរកសារធាតុញៀនលើជនសង្ស័យឈ្មោះ ចិត្រា សុភា ជាលទ្ធផល គឺវិជ្ជមាន(មានសារធាតុញៀន) ជនសង្ស័យមិនធ្លាប់ជាប់ពន្ធនាគារមណ្ឌលកែប្រែព្រៃសពីមុនទេ។
ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post