header ads

Sponsor



ក្រុមអភិរក្សនិងជួសជុលវត្ថុសិល្បៈ (I.T.A.L.I.A) នៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ នៃអាជ្ញាធរជាតិអប្សរា បានប្រគល់វត្ថុសិល្បៈចំនួន៤០ប្រភេទ ដែលក្នុងនោះមានលោហៈចំនួន៣៦ និងកុលាលភាជន៍ចំនួន៤ ពីមន្ទីរពិសោធន៍នៃក្រុមអភិរក្សនិងជួសជុលវត្ថុសិល្បៈ (I.T.A.L.I.A) នៅក្នុងអភិរក្សដ្ឋានអង្គរ ជូនទៅវត្តរាជបូព៌វិញ។
ការប្រគល់ជូនខាងលើនេះ ធ្វើឡើងបន្ទាប់ពីក្រុមការងារនៃអាជ្ញាធរជាតិអប្សរា បានចំណាយពេលវេលាយ៉ាងយកចិត្តទុកដាក់ ក្នុងការសម្អាត និងជួសជុលវត្ថុសិល្បៈទាំងនោះឡើងវិញនាពេលកន្លងមក។ ពិធីប្រគល់នេះធ្វើឡើងនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ ដោយមានតំណាងពីមន្រ្តីនៃអាជ្ញាធរជាតិអប្សរា និងមានការទទួលដោយផ្ទាល់ពីព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ ព្រះរាជាគណៈថ្នាក់ទោ សមាជិកថេរសភាសង្ឃ និងជាឧត្តមទីប្រឹក្សាគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងជាព្រះចៅអធិការវត្តរាជបូព៌៕
អត្ថបទ៖ នាយកដ្ឋានផ្សព្វផ្សាយ
ប្រភព៖ អាជ្ញាធរជាតិអប្សរា Apsara Authority

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post