
ការបញ្ជាបិទមិនឲ្យនាំស្រូវ អង្ករលក់ចេញទៅទីផ្សារខាងក្រៅនេះ ក្រោយពេលប្រទេសកម្ពុជាកំពុងទទួលរងវិបត្តិ សេដ្ឋកិច្ច ដែលបណ្ដាលមកពីជំងឺរាតត្បាត កូវីដ ១៩។
សម្ដេច ចង្ហុលបង្ហាញដូច្នេះថា៖« អ្វីដែលកម្ពុជាត្រូវតែប្ដូរផ្ដាច់ គឺផលិតស្រូវ កុំឲ្យអត់អង្ករច្រកឆ្នាំង»។
សម្ដេច បញ្ជាក់ថា បច្ចុប្បន្ន មុខជំនាញដែលគ្មានហានភ័យ គឺវិស័យ កសិកម្ម ដែលមានអាទិភាពផលិត ដើម្បីបំពេញតម្រូវការក្នុងស្រុក និងក្រៅស្រុក។ សម្ដេច សន្និដ្ឋានថា ប្រសិនបើកម្ពុជាធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចរយៈ ៦ខែ ឬ ១ឆ្នាំ កម្ពុជាមានថវិការបម្រុងប្រមាណជាង ២ពាន់លានដុល្លារ ដើម្បីគ្រប់គ្រងស្ថានការណ៍។ ប៉ុន្តែ បច្ចុប្បន្ន កម្ពុជានៅមិនទាន់បានប្រើប្រាស់ប្រាក់បម្រុងនៅឡើយទេ៕ ផ្ដល់សិទ្ធិដោយ khmernas