header ads

Sponsor

ខេត្តពោធិ៍សាត់៖ មន្រ្តីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំនៃមន្ទីរ​ពាណិជ្ជកម្មខេត្ត បានរកឃើញឱសថស្ថានមួយចំនួនកំពុងចរាចរធ្វើអាជីកម្មលក់អាល់កុលក្លែងក្លាយ មានសារធាតុមេតេណុលចំនួន៩៨.៥ លីត្រ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ហើយបានដកហូតយករក្សាទុក ដើម្បីអនុវត្តតាមច្បាប់។

ក្នុងសកម្មភាពចុះប្រតិបត្តិការនេះ មន្រ្តីជំនាញ បានធ្វើការចុះត្រួតពិនិត្យ គុណភាពអាល់​កុល និង អង្កេតតម្លៃលក់ម៉ាស់ ព្រមទាំងស្វែងរកឧបករណ៍សម្រាប់ធ្វើតេស្តកូវីដ-១៩ នៅតាមឱសថស្ថាន ១៦ ទីតាំង និងដេប៉ូលក់ទំនិញ០៣ ដែលស្ថិតក្នុងទីរួមខេត្តពោធិ៍សាត់។

ជាមួយគ្នានេះ មន្រ្ទីជំនាញ បានធ្វើការណែនាំអាជីវករកុំឲ្យលក់ម៉ាស់ អាល់កុល និងជែលសម្រាប់លាងដៃ ថ្លៃហួសហេតុពេក  និងបានណែនាំឲ្យប្រជាពលរដ្ឋកុំទិញផលិតផលអាល់កុលណា ដែលគ្មានស្លាកសញ្ញា និងប្រភពមិនច្បាស់លាស់ ដើម្បីជៀសវាងផលប៉ះពាល់ ដល់សុខភាព និងអាយុជីវិត។

ពាក់ព័ន្ធនឹងបញ្ហានេះ កន្លងមកសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានព្រមានបិទឱសថស្ថានណាដែលលក់ម៉ាស់ក្នុងតម្លៃខ្ពស់ហួសហេតុពេក លែងឲ្យដំណើរអស់មួយជីវិត៕

ផ្ដល់សិទ្ធិដោយ៖ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post