Sponsor

ភ្នំពេញ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញអនុក្រឹត្យថ្មីមួយ ដោយធ្វើការកែសម្រួលនូវអនុក្រឹត្យ ស្តីពីការពិន័យអន្តរកាលណ៍ ចំពោះអំពើល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោក។

អនុក្រឹត្យថ្មីនេះ បានកែប្រែនូវមាត្រាមួយចំនួន ដូចជាមាត្រា៦ មាត្រា៧ មាត្រា១០ មាត្រា១១ មាត្រា១២ មាត្រា១៣ មាត្រា១៤ និងឲមាត្រា១៥ នៃជំពូកទី៣ ពាក់ព័ន្ធបទល្មើស និងចំនួនទឹកប្រាក់ត្រូវពិន័យ នៃអនុក្រឹត្យលេខ៤៤ អនក្រ បក ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧។

យោងតាម​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល ចេញផ្សាយ​នៅ​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ ២០២០ បានបង្ហាញថា អ្នកបើកបរម៉ូតូ អ្នករួមដំណើរ ព្រមទំាងកុមារអាយុ ៣ឆ្នាំឡើងទៅ បើមិនពាក់មួក សុវត្ថិភាពឲ្យបានត្រឹមត្រូវពិន័យជាទឹកប្រាក់ចំនួន ៦ម៉ឺនរៀល។ អ្នកប្រើទូរស័ព្ទក្នុងពេលបើកបរ ត្រូវពិន័យប្រាក់៨ម៉ឺនរៀល អ្នកបើកបរបង្ហោះចុះឡើង ឆាបឬគៀរគេពិន័យ១០ម៉ឺនរៀល និងអ្នកបើកបរហួសល្បឿនកំណត់ត្រូវពិន័យជាប្រាក់ចាប់ពី១០ម៉ឺន រៀលទៅ៣៩ម៉ឺនរៀល៕

លម្អិតនៅក្នុងអនុក្រឹត្យខាងក្រោម៖

ផ្ដល់សិទ្ធិដោយ៖ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor