
ភ្នំពេញ៖ នៅតាមមណ្ឌលថែទាំកុមារ ផ្អាកទទួលកុមារយកមកថែទាំជាបណ្ដោះអាសន្នដោយសារការកើនឡើងនៃកូវីដ-១៩ ។ ក្រសួងសុខាភិបាលនិងអង្គការសុខភាពពិភពលោកបានរកឃើញអ្នកផ្ទុកវីរុស COVID-19 ចំនួន៤៧នាក់ គិតត្រឹមថ្ងៃទី ២០ ខែមីនា។
សេចក្តីដំណឹងរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតសម្បទា បានប្រាប់ដល់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលបាននិងកំពុងផ្តល់សេវាថែទាំកុមារ នៅតាមណ្ឌលថែទាំង និងសហគមន៍ ត្រូវផ្អាកជាបណ្ណោះអាសន្នចំពោះការទទួលយកកុមារមកថែទាំ ចាប់ពីពេលនេះរហូតដល់មានការជូនដំណឹងថ្មី។
ក្រសួងបញ្ជាក់ថា ដើម្បីការពារនៃជំងឺនេះ ចំពោះម្ចាស់អ្នកផ្ដល់ជំនួយ និងអ្នកមកសួរសុខទុក្ខកុមារ ក៏ត្រូវផ្អាក ជាបណ្ដោះអាសន្ន រហូតដល់ថ្ងៃជូន ដំណឹងថ្មីដែរ។
«អ្នកថែទាំកុមារត្រូវបង្រៀនបំប៉នក្រៅម៉ោងបន្ថែមនៅក្នុងកន្លែងថែទាំ ដូចក្រសួងបានប្រកាស ហើយរៀបចំអាកុល សាប៊ូ លាងដៃឲ្យបានគ្រប់គ្រាន់តាមលទ្ធភាព អង្គការអាចផ្ដល់ជូនបាន ជាពិសេសសេវាអប់រំផ្លូវចិត្តកុមារកុំឲ្យភ័យខ្លាច តក់ស្លុត ឫទទួលផលប៉ះពាល់ពីកូវីដ-១៩»។នេះជាការបន្ថែមរបស់ក្រសួងសង្គមកិច្ច៕


