header ads

Sponsor


ភ្នំពេញ៖កម្មករកម្មការនីរោងចក្រមានការព្រួយបារម្ភពីសុខភាពរបស់ខ្លួន ខណៈពេលនេះកំពុង មានការរីករាលដាលនៃជម្ងឺឆ្លងវីរុសកូវីដ-១៩ យ៉ាងគំហុកក្នុងប្រទេសកម្ពុជា។

ប្រធានសហជីពចលនាកម្មករ លោក ប៉ាវ ស៊ីណា ក៏បានបង្ហាញពីក្ដីព្រួយបារម្ភពីស្ថានភាពរបស់ កម្មករកម្មការនីរោងចក្រដូច្នេះថា៖« បងប្អូន កម្មករ ក៏មិនខុសពីពលរដ្ឋដទៃដែរ គឺពួកគាត់ពិតជា មានក្ដីបារម្ភខ្លាំងណាស់ចំពោះការរីករាលដាលនៃជំងឺកូវីដ ខ្ញុំគិតថារដ្ឋាភិបាលនិង សមាគមរោងចក្រ កាត់ដេរ រួមទាំងអ្នកបញ្ជាទិញផង ត្រូវពិចារណាគិតពីសុខភាព និងសុវត្ថិភាពរបស់កម្មករផង »។

សហជីពចលនាកម្មកររូបនេះ ក៏បានអះអាងប្រាប់សារព័ត៌មានខ្មែរណាស់នៅរសៀលថ្ងៃទី២០ ខែមីនាថា ក្ដីបារម្ភបានកើតចេញពីបងប្អូនកម្មករដែលបានទាក់ទង់សួរលោកថា« តើក្រសួង មានបានចាត់វិធានការឲ្យពួកគាត់ឈប់ សម្រាកដូចស្ថាប័នផ្សេងៗឫទេ? ដោយសារពួកគាត់ មានការភ័យខ្លាចចំពោះការរីករាលដាលនៃជម្ងឺឆ្លងកូវីដ-១៩ស្ទើតែគ្មានអារម្មណ៍ធ្វើការ»។

លោកបន្ថែមទៀតថា កម្មករគឺជាខឿនសេដ្ឋកិច្ចជាតិទាំងមូល ប៉ុន្តែបើសិនករណីនេះ ត្រូវបានកើត ឡើងលើកម្មករណាម្នាក់វិញនោះ ទំហំនៃការរីករាលដាលប្រាកដជាមានទំហំធំធេងណាស់ ព្រោះរោងចក្រ គឺជាកន្លែងបណ្តុំនៃកម្មកររាប់រយរាប់ពាន់នាក់។ សារេព័ត៌មានខ្មែរណាស់ បានព្យាយាមទាក់ទងលោក ហេង សួ អ្នកនាំពាក្យក្រសួងការងារ ដើម្បីឆ្លើយតបជុំវិញរឿងនេះ តែលោកមិនលើកទូរសព្ទ។

ផ្ដល់សិទ្ធិដោយ៖ Khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post