header ads

Sponsor

កាលពីល្ងាចថ្ងៃទី ២១ ខែ មិនា ឆ្នាំ ២០២០ នេះឯកឧត្តម វិល្លាម ប្រធានគណបក្សខ្មែរក្រោក និងជាសមាជិកឧត្តម ក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានចុះពិនិត្យស្ថានភាពរបស់បងប្អូនខ្មែរ កាន់សាសនាឥស្លាម និងសួរសុខទុក្ខនៅផ្ទះដែលផ្ទុះមេរោគ កូវីត ១៩ នាក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

នៅទីនោះបងប្អូនខ្មែរ កាន់សាសនាឥស្លាម ស្ទេីរមួយភូមិបានដឹងអំពីវិធាននៃការការពារខ្លួន និងការការពារជំងឺ ដោយគាត់ទទួលបានការអប់រំពីមន្ត្រីសុខាភិបាលខេត្ត ។

ជាក់ស្ដែងភរិយារបស់បុរសម្នាក់ដែលមានផ្ទុកវីរុសកូវីត១៩ គឺមិនមានឆ្លងជំងឺនេះទេ ។

បញ្ហាចម្បងគឺមានការរេីសអេីងនានាចំពោះពួកគាត់ ដែលជាបញ្ហាគាត់ព្រួយបារម្ភជាងជំងឺកូវីតទៅទៀត ។

នៅក្នុងការចុះជួបនេះ ឯកឧត្តមបានឲ្យដឹងបន្ថែមទៀតថា លោក និងសហការីបានការពារខ្លួនតាមវិធានការណែនាំរបសក្រសួងសុខាភិបាល ជាពិសេស គឺបានចែកម៉ាស់ និងអាល់កុល មួយចំនួនធំ ដល់ពលរដ្ឋនៅក្នុងភូមិនោះតែម្ដង ដេីម្បីអោយអ្នកដែលមានមូលដ្ឋាននៃការផ្ទុះជំងឺបង្ហាញពីការការពារខ្លួនដេីម្បីកាត់បន្ថយការភ័យខ្លាចពីសំណាក់អ្នកខ្លាចឆ្លង ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post