header ads

Sponsor

ប្រឆាំងព័ត៌មានក្លែងក្លាយ - កម្ពុជា ៖ ព័ត៌មានដែលបានបង្ហោះផ្សាយខាងក្រោមនេះជាព័ត៌មានក្លែងក្លាយ គ្មានហេតុការណ៍កើតឡើងដូចផេកខាងក្រោមបានលើកឡើងនោះទេ។ ដោយឡែករដ្ឋបាលខេត្តបាត់ដំបងបានធ្វើការបដិសេធរូបភាពដែលត្រូវបានគេយកមកផ្សព្វផ្សាយជាច្រើនដងមកហើយ ដោយរូបភាពទាំងនោះគ្រាន់តែជារូបភាពចាស់ៗតែប៉ុណ្ណោះ សូមបងប្អូនប្រជាពលរដ្ឋកុំមានការយក់ច្រលំ។

ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបង​សូមជម្រាបជូនសាធារណៈជន​ ពិសេសអ្នកនិយមប្រេីប្រាស់បណ្តាញសង្គមហ្វេសប៊ុកជ្រាបថា​ នៅថ្ងៃទី២២​ ខែ​ មីនា​ ឆ្នាំ​២០២​០​នេះបានកត់​សម្គាល់ឃេីញមានគណនីហ្វេសប៊ុក​ឈ្មោះ News Collection បានសរសេរអក្សរ​​ដែ​ល មានខ្លឹមសារអំពីការចាកចេញរបស់​ប្រ​ជាពលរដ្ឋខ្មែរពីទឹកដីនៃ​ព្រះរា​ជា​ណា​ចក្រថៃ​ ចូល​មកក្នុង​ទឹកដីព្រះរាជាណចក្រកម្ពុជា​ នៅច្រកអន្តរ​ជាតិ​(ដូង)ស្រុកកំរៀង​ ខេត្តបាត់ដំបង​ ប៉ុន្តែម្ចាស់គណ​នី​ហ្វេសប៊ុកខាងលេី​ បានប្រេីប្រាស់រូបភាព(ចាស់យូរហេីយ)មកដាក់បង្ហោះភ្ជាប់ជា​មួយខ្លឹមសារខាងលេី​ ដែលជាហេតុនាំបង្កឲ្យមា​ន​ការ​ភាន់​ច្រឡំពីមជ្ឈដ្ឋានប្រជាពលរដ្ឋ​ ពិសេ​ស​អ្នកនិយម​ប្រេីប្រាស់បណ្តាញសង្គមហ្វេសប៊ុក​ ហេីយរូបភាពនេះក៏ធ្លាប់ត្រូវបានរដ្ឋបាលខេត្តបាត់​ដំបងប្រតិកម្មនិងបដិសេធចោលម្តងរួចមក​ហេីយកាលពីថ្ងៃទី​ ៣០​ ខែ​ តុលា​ឆ្នាំ​២០១៩តាមគេហទំព័ររដ្ឋបាលខេត្តបាត់ដំបង​ ​។
សូមជម្រាបជូនថា​ នៅព្រឹកថ្ងៃទី​២២​ ខែ​ មីនា​ឆ្នាំ​២០២០​នេះឯកឧត្តម​ ឧត្តមសេនីយ៍ទោ​ អ៊ុច​ សុខុន​ ស្នងការនៃស្នងការដ្ឋាននគបាលខេត្តបាត់ដំបង​ បានអញ្ជេីញចូលរួមជាមួយសមត្ថកិច្ចអាជ្ញាធរ​ ពាក់​ព័ន្ធនៅចំណុចច្រកទ្វារអន្តរជាតិដូង​ ស្រុកកំ​រៀង​ខេត្តបាត់ដំបង​ដេីម្បីពិនិត្យនិងសម្រមស​ម្រួល​ដោះ​ស្រាយ​លេីបញ្ហា​ជាក់ស្តែជាមួយការបិទ​ច្រកទ្វារអន្តជាតិដូង។
ទោះបីស្ថិតក្នុងពេលវេលាឬកាលៈទេសៈ​យ៉ាង​ណាក៏ដោយ​ កងកម្លាំងនគរបាលនៃ​ស្នងការដ្ឋាន​នគរបាលខេត្តបាត់ដំបង​របស់យេីងនៅតែ​បន្តស​កម្មភាពចូលរួមជាមួយមន្ត្រីសុខាភិបាលនិងអង្គភា​ព​ជំនាញ សមត្ថកិច្ចពាក់ព័ន្ធទាំងអស់​ ដេីម្បី​សេចក្តី​សុខសាន្តរបស់ប្រជាពលរដ្ឋ​ ជាមួយនេះយេីងក៏មិនបោះ​បង់ចោលនូវតួនាទីនិងភារកិច្ចស្នូលរបស់ខ្លួនជាកងកម្លាំងនគរបាលជាតិ​ជា​អ្នក​រក្សាសន្តិសុខ​សណ្តាប់ធ្នាប់សង្គមជូនប្រជាពល​រដ្ឋនោះដែរ។
រូបភាពនេះសមត្ថកិច្ចនគរបាលកំពុងចូលរួមយ៉ាង​សកម្មជាមួយមន្រ្តីសុខាភិបាល​ ខេត្តបា​ត់ដំ​បងក្នុងការដោះស្រាយបញ្ហាCovid-19​ នា​ប៉ុន្មាន​ថ្ងៃកន្លងមកនេះ។ សូមឲ្យប្រជាពលរដ្ឋម្នាក់ៗ​ចូលរួមអនុវត្តតាមការអំពាវនាវរបស់ក្រសួងសុខាភិបាលឬមន្រ្តីជំនាញសុខាភិបាលក្នុងការ​ការពារខ្លួនកុំឲ្យឆ្លងជម្ងឺCovid-19​ សូមឲ្យករណីCovid-19 វិនាស​បាត់​ បង់ទៅវិញក្នុងរយៈពេលដ៏ខ្លីនេះ​ដេីម្បី​ឲ្យប្រ​ជាពលរដ្ឋកម្ពុជា​និងប្រជាពលរដ្ឋក្នុងភពផែនដីនេះបានរស់​នៅ​ដោយក្តីសុខសាន្តជា​ប្រក្រតីឡេីងវិញ។ សូមមន្ត្រីសុខាភិបាល​មន្រ្តីពាក់ព័ន្ធរួមជា​មួយកងកម្លាំងនគរបាលដែល​ បាន​រួមចំណែកចូលរួមក្នុងបេសកកម្មដ៏ឧត្តុង​ ឧត្តមនេះ ទទួល​បានជ័យជំនះគ្រប់ភារកិច្ច​ ៕
សេចក្តីដូចបានជម្រាបជូនខាងលេី​ សូមសា​ធារណ:ជន​ ពិសេសអ្នកនិយមប្រេីប្រាស់បណ្តាញសង្គមមេត្តាជ្រាបជាព័ត៌មាន​ សូមអរគុណ៕



ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post