header ads

Sponsor


 ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ៖ កាលពីថ្ងៃទី ១០ ខែ មីនា ឆ្នាំ ២០២០ កម្លាំងជំនាញរបស់ការិយាល័យបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ០៤ នាក់(ស្រី ០១) ពាក់ព័ន្ធប្រព្រឹត្តិបទល្មើសចំនួន ០២ ករណី ចាប់យកវត្ថុតាងធ្វើសកម្មភាព និងភស្តុតាងទ្រព្យសម្បត្តិរបស់ជនរងគ្រោះបញ្ជូនមកការិយាល័យដើម្បីចាត់ការតាមនីតិវិធីមាន៖
ករណីទី១ អំពើលួចមានស្ថានទម្ងន់ទោសដោយសារគាស់ទម្លុះទម្លាយ (គាស់ទ្វារបង្អូចផ្ទះចូលលួចទ្រព្យសម្បត្តិ) ប្រព្រឹត្តនៅចំណុចក្នុងហាងនំអប្សារាផ្ទះលេខ១៤៦-១៤៨អឺ០អឺ១អឺ២ ផ្លូវលេខ១៨២ ភូមិ៦ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីថ្ងៃទី ០៧ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ០០ និង ៤៥ នាទី ។
ជនរងគ្រោះឈ្មោះ ឈឺ សៀមហ៊ាង ភេទ ស្រី អាយុ ៧០ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរលក់នំ ស្នាក់នៅផ្ទះលេខ១៤៦-១៤៨អឺ០អឺ១អឺ២ ផ្លូវលេខ ១៨២ ភូមិ៦ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
សម្ភារៈបាត់បង់
-ចិញ្ចៀនពេជ្រ មួយវង់ តម្លៃ ៦០០០ដុល្លារអាមេរិក
-នាឡិកាពេជ្រមួយគ្រឿង តម្លៃ ១០០០០ដុល្លារអាមេរិក
-ខ្សែដៃពេជ្រមួយខ្សែ តម្លៃ ៧០០០ដុល្លារអាមេរិក
-ប្រាក់ខ្មែរ ចំនួន ៩៥ លានរៀល,
-ប្រាក់ដុល្លារ ចំនួន ៨០០ ដុល្លារអាមេរិក
ករណីទី២ អំពើលួច(ចូលក្នុងផ្ទះលួចទ្រព្យសម្បត្តិ) ប្រព្រឹត្តនៅចំណុចក្នុងផ្ទះលេខ៤៤ ផ្លូវលេខ១៩០ ភូមិ៦ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៩ ខែ កុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ០១ និង ២០ នាទី
ជនរងគ្រោះឈ្មោះ គីម ធី ភេទ ប្រុស អាយុ ៤៨ ឆ្នាំ ជនជាតិ ខ្មែរ
មុខរបរ បុគ្គលិកក្រុមហ៊ុន ស្នាក់នៅផ្ទះលេខ៥៧អឺ៣ ផ្លូវលេខ១៨ ភូមិ៤ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
សម្ភារៈបាត់បង់
-នាឡិកាចំនួន ០១ គ្រឿង ,
-ទូរសព្ទ័ដៃម៉ាកអាយហ្វូន ពណ៌ស គ្មានស៊ីម ចំនួន ០១ ,
-ទូរសព្ទ័ដៃម៉ាកសាំសុង ពណ៌ ខ្មៅ គ្មានស៊ីម ចំនួន ០១ ,ប្រាក់យ័នចិន ចំនួន ១៤០០០ យ័ន
-ឯកសារមួយចំនួន ក្នុងកាបូបពណ៌ ខ្មៅ
ជនសង្ស័យ
១-ឈ្មោះ ផុន រ៉ាន ហៅ ស្ទាំង ភេទ ប្រុស អាយុ ៣៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ឃាត់ខ្លួនថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ វេលាម៉ោងប្រហែល ២២ និង ៤0 នាទី នៅចំណុចសួនច្បារមុខវត្តបទុមវតី សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
២-ឈ្មោះ ខៀវ មល្លិរត្ន័ ហៅ ប្រុស ភេទប្រុស អាយុ៣៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ឃាត់ខ្លួនថ្ងៃទី ១០ ខែ មីនា ឆ្នាំ ២០២០ ម៉ោងប្រហែល ១៨ និង ៣០ នាទី នៅម្តុំមីហិល ម្តុំផ្សារសូរិយា សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
៣-ឈ្មោះ កង ស្រីមាស ហៅ លីន ភេទ ស្រី អាយុ ៣៥ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់កាហ្វេ មានទីលំនៅផ្ទះជួលគ្មានលេខ ផ្លូវលំ សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ឃាត់ខ្លួនថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២០ វេលាម៉ោងប្រហែល ១៣ និង ០0 នាទី នៅចំណុចផ្ទះជួលគ្មានលេខ ផ្លូវលំ សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
៤-ឈ្មោះ ថៃ វ៉េង ភេទ ប្រុស អាយុ ៤៨ ឆ្នាំ ជនជាតិ ខ្មែ មុខរបរ បើកផ្ទះសំណាក់ ស្នាក់នៅផ្ទះលេខ៧៤ ផ្លូវលេខ១៧២ ភូមិ១០ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ឃាត់ខ្លួនថ្ងៃទី ១១ ខែ មីនា ឆ្នាំ ២០២០ វេលាម៉ោង ១៣ និង ១០ នាទី នៅចំណុចផ្ទះលេខ៧៤ ផ្លូវលេខ១៧២ ភូមិ១០ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
វត្ថុតាង និងភស្តុតាងចាប់យក
-ម៉ូតូម៉ាកហុងដាប៊ីត ពណ៌សលាយខៀវ សេរីឆ្នាំ ២០២០ លេខតួ ៩០៣០៤៧៣ លេខម៉ាស៊ីន ៩០៣០៨៤៤ ពាក់ស្លាកលេខ កំពង់ចាម ១X ១៦២៨
-ម៉ូតូម៉ាកហុងដាហ្សូមមើអ៊ីច ពណ៌ ត្រួយចេក សេរីឆ្នាំ ២០១៧ លេខតួ ៥១៥៨៨៧៦ លេខម៉ាស៊ីន ៥៨៨៧៦ ពាក់ស្លាកលេខ ភ្នំពេញ ១GM ៥៤០៦,
-ម៉ូតូម៉ាកហុងដា ហ្សូមម័រអ៊ីច ពណ៌ទឹកប៊ិចលាយទឹកក្រូច សេរីឆ្នាំ ២០១៧ លេខតួ ៥១០៥០៨៨ លេខម៉ាស៊ីន ០១០៥០៨៨ ពាក់ស្លាកលេខ ភ្នំពេញ ១GB ៥០៣៣
-ចិញ្ចៀនធ្វើពីលោហធាតុពណ៌លឿងស្លេក មានដាំត្បូងពណ៌ស ចំនួន០១គ្រាប់ ,
-ចិញ្ចៀនធ្វើពីលោហធាតុពណ៌ស ដាំត្បូងពណ៌សពទ្ធ័ជុំវិញត្បូងពណ៌លឿងធំចំកណ្តាលចំនួនមួយគ្រាប់
-នាឡិកាដៃចំនួន ០៥ គ្រឿង(តូច) ខ្សែដែក ចំនួន ០៤ គ្រឿង ខ្សែជ័រ ចំនួន ០១គ្រឿង ។
-នាឡិកាដៃធ្វើពីលោហធាតុពណ៌លឿងស្លេក មានដាំត្បូងពណ៌ស មួយគ្រឿង
-ខ្សែកធ្វើពីលោហធាតុចំនួន០២ខ្សែមួយខ្សែតូចប្រវែង៤៨ សង់ទីម៉ែត្រ ,មួយខ្សែធំប្រវែង ៦២ សង់ទីម៉ែត្រ
-ប្រាក់ដុល្លារចំនួន ១០០០ដុល្លារអាមេរិក,
-ប្រាក់រៀលចំនួន ០៨លានរៀល
-ពិល ពណ៌ខ្មៅ ចំនួន ០១
-អត្តសញ្ញាណបណ្ណ័ឈ្មោះ ប្រាក់ សុគា ចំនួន ០១ សន្លឹក ,
-ប័ណ្ណសម្គាល់យានយន្តឈ្មោះប្រាក់ សុគា ចំនួន ០១ សន្លឹក
-បណ្ណ័សម្គាល់យានយន្តចំនួន ០២ សន្លឹក ពាក់ស្លាកលេខ ១DK ០២៣៨ ចំនួន ០១ សន្លឹក ម្ចាស់កម្មសិទ្ធិរបស់ឈ្មោះ រស់ ពៅ ,ពាក់ស្លាកលេខ ភ្នំពេញ ១GM ៥៤០៦ ម្ចាស់កម្មសិទ្ធិឈ្មោះ ឈួ គឹម លៀន
-អត្តសញ្ញាណបណ្ណ័សញ្ជាតិខ្មែរ ឈ្មោះ ផុន រ៉ាន
-ទួណឺវីស ចំនួន ០១
-ខ្សែកាប ពណ៌ខ្មៅ ប្រវែងជាង១០ ម៉ែត្រ
-ទួណឺវីស ដងខ្មៅលាយលឿងចំនួន ០១ និង
-ជ័របន្ទះរនាប ចំនួន មួយដើមប្រវែង ២,៣០ ម៉ែត្រ
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ។
ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post