
ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសដាក់បទបញ្ជាឲ្យបិទកាស៊ីណូទាំងអស់នៅទូទាំងប្រទេស ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។ សម្តេចបញ្ជាបែបនេះ នៅក្នុងសន្និសីទសារព័ត៌មាន នៅវិមានរដ្ឋសភាជាតិ ព្រឹកថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០២០។
សម្តេចថ្លែងដូច្នេះថា« ថៅកែកាស៊ីណូទាំងអស់ ត្រូវដោះស្រាយជាមួយបុគ្គលិកឲ្យជាមួយនឹងការបិទកាស៊ីណូបណ្តោះអាសន្ននេះ»។
ជាមួយគ្នានេះ សម្តេចបន្តថា« អ្នកលេងល្បែងទាំងឡាយ បើលេងប្រឹងលេងថ្ងៃនេះឲ្យហើយទៅ ចាប់ពីថ្ងៃទី ០១ មេសាទៅ លែងបានលេងហើយ»។
ទន្ទឹមនឹងនេះ សម្តេចបញ្ជាក់ថា គ្មានការបិទផ្សារ បិទរោងចក្រដូចព័ត៌មានក្លែងក្លាយមួយចំនួនបានផ្សព្វផ្សាយឡើយ៕
ផ្ដល់សិទ្ធិដោយ៖ Khmernas