header ads

Sponsor





លោកវរសេនីយ៍ទោ ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានឲ្យដឹងថា នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង០០.៣០នាទី រំលងអាធ្រាត្រ កំលាំងចំរុះរួមមាន កំលាំងនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ សហការជាមួយកំលាំងនគរបាល ប៉ុស្តិរដ្ឋបាលចាក់អង្រែក្រោម បានដាក់គោលដៅរឹតបន្តឹងច្បាប់ចរាចរណ៏ផ្លូវគោក នៅចំណុចមុខក្រុមហ៊ុនលក់រថយន្តម៉ាក ម៉ែកសឺដេស ផ្លូវ៦០ម៉ែត កែងផ្លូវ៣០ម៉ែត្រ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ខណ:នោះមានរថយន្ត០១គ្រឿង បើកបរដោយជនសង្ស័យចំនួន០២នាក់
១.ឈ្មោះ នេត និត ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ដូរonline ស្នាក់នៅផ្ទះជួល ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ឃាត់ខ្លួន មានផ្ទុកសារធាតុ)។
២.ឈ្មោះ សេត ប្រាសឺត ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិថៃ សញ្ជាតិអាមេរិក ស្នាក់នៅបន្ទប់លេខ១០៥ ក្នុងសណ្ឋាគារឡាក់គីស្តារ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ (ឃាត់ខ្លួន មានផ្ទុកសារធាតុញៀន) ។
វត្ថុតាងចាប់យករួមមាន:
-ក្រាមសថ្លាចំនួន២២កញ្ចប់(ថង់តូច២១កញ្ចប់,ថង់ធំ០១កញ្ចប់)
-កែវជាឧបករណ៍ សំរាប់ជក់គ្រឿងញៀនមួយចំនួន
-កូនថង់ប្លាស្ទិកមួយចំនួនទូរសព្ទ០២គ្រឿង(ចាស់)
-រថយន្ត០១គ្រឿងម៉ាក នីសាន់ pick up
ព៌ណប្រផេះ ស្លាកលេខ ភ្នំពេញ ២BE ២៧៣៩
-លិខិតឆ្លងដែន UNITED Stated ចំនួន០១ ក្បាល លេខ567589888
-ចិញ្ចៀនត្បូង(ស)០១ វង់
-ខ្សែក លោហធាតុពណ៌ស ០១ខ្សែ។
បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ខាងលើ ឃាត់ខ្លួននៅអធិការដ្ឋាន នគរបាលខណ្ឌមានជ័យដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។
ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post