យោងតាមសារព័ត៌មាន The Channelnewsasia បានឱ្យដឹងថា ប្រធានាធិបតីចិនលោកស៊ីជីនពីងបានទៅដល់ទីក្រុងវូហាននៅថ្ងៃអង្គារ (១០ មីនា) សម្រាប់ដំណើរទស្សនកិច្ចលើកដំបូងរបស់លោកទៅកាន់ចំណុចកណ្តាលនៃការរីករាលដាលនៃជំងឺឆ្លងវីរុសCovid-19 នេះចាប់តាំងពីប្រទេសនេះបានផ្ទុះឡើងតាំងពីខែមករាមក។
ដំណើរទស្សនកិច្ចដែលមិនបានប្រកាសជាផ្លូវការរបស់លោកស៊ីបានកើតឡើងខណៈដែលវិធានការណ៍ដាច់ដោយឡែកដែលមិនធ្លាប់មានពីមុនមកដែលបានបិទទីក្រុងវូហាននិងនៅសល់នៃខេត្តហ៊ូប៉ីភាគកណ្តាលចាប់តាំងពីចុងខែមករាហាក់ដូចជាត្រូវបានបញ្ចប់ដោយការឆ្លងថ្មីបានធ្លាក់ចុះយ៉ាងខ្លាំងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ដំណេីរទស្សនកិច្ចរបស់លោកប្រធានXiដេីម្បីសាងជំនឿចិត្តចំពោះការប្រយុទ្ធប្រឆាំងនឹងវិរុសឆ្លងដ៏កាចសាហាវនេះ ទទួលបានជោគជ័យ.. យ៉ាងណាក្ដីចិនបានថយចុះនៃអ្នកស្លាប់និងអ្នកឆ្លង តែប្រទេសជាច្រេីនក្រៅពីចិនកំពុងប្រឈមនឹងការឆ្លងនិងស្លាប់ ដោយមិនទាន់មានការថយចុះនោះទេ...
បកប្រែដោយ៖ Aplus Cooc