header ads

Sponsor

ភ្នំពេញ៖ ទើបតែដាក់សម្ពោធ និង​ ប្រកាសទទួលកម្ម៉ង់ទុកមុននូវស្មាតហ្វូនស៊េរីថ្មី OPPO Find X2 Pro តម្លៃ $1,299 មិនទាន់បាត់ក្តៅទីផ្សារទូស័ព្ទថ្នាក់ខ្ពស់ផង ស្រាប់តែក្រុមហ៊ុនOPPO បានពង្រីក និង បើកដំណើរការមជ្ឈមណ្ឌលជួសជុលទូរស័ព្ទដៃ OPPO ខ្នាតស្តង់ដារ សាខាថ្មី នៅផ្សារទំនើប Aeon Mall Phnom Penh (Aeon 1 )  កាលពីម្សិលមិញ ថ្ងៃទី 09 មីនា 2020។

ការដាក់សម្ពោធមជ្ឈមណ្ឌលជួសជុលទូរស័ព្ទដៃ OPPO ខ្នាតស្តង់ដារ សាខាថ្មីនេះ ក្រុមហ៊ុន OPPO មានគោលដៅផ្តល់ភាពងាយស្រួលដល់អតិថិជន ដែលនិយមគាំទ្រស្មាតហ្វូន OPPO គ្រប់ស៊េរីគ្រប់ម៉ូឌែលដូចជា OPPO​ F11, F11 Pro, Reno2, Reno2 F, A9 2020, A5 2020A31 និង​ Find X2 Pro -ល-។

អ្នកតំណាងឲ្យក្រុមហ៊ុន OPPO បាននិយាយថា៖ “សម្រាប់ទីក្រុងភ្នំពេញ មជ្ឈមណ្ឌលជួសជុលទូរស័ព្ទដៃ OPPO ខ្នាតស្តង់ដារ សាខាថ្មី នៅផ្សារទំនើប Aeon Mall Phnom Penh នេះ នឹងបង្កនូវភាពងាយស្រួលដល់អ្នកប្រើប្រាស់ទូរស័ព្ទដៃ OPPO ដែលរស់នៅម្តុំវិមានឯករាជ្យ, កោះពេជ្រ បឹងកេងកង វិមានកុលា អាចសន្សំពេលវេលា និងថវិកាសម្រាប់ការធ្វើដំណើរមកជួសជុលទូរស័ព្ទ។ អតិថិជនអាចជ្រើសរើសទៅកាន់ទីតាំងដែលស្ថិតនៅក្បែរខ្លួនជាងគេតាមការគួរ”។ 

មជ្ឈមណ្ឌលជួសជុលទូរស័ព្ទដៃ OPPO សាខាថ្មីនេះ ចាប់បើកដំណើរការពីម៉ោង 09ព្រឹក ដល់ 10យប់ ពីថ្ងៃច័ន្ទដល់ថ្ងៃអាទិត្យ ដែលបង្កលក្ខណៈកាន់តែងាយស្រួលដល់អតិថិជន។

ចំពោះអតិថិជនដែលអញ្ជើញមកកាន់សាខាថ្មីនេះ នឹងទទួលបាន សេវាកម្ម ជួសជុលទូរស័ព្ទ បុកកម្មវិធី ដោះកូដ សម្អាតទូរស័ព្ទ និងដឹកជញ្ជូន ដោយឥតគិតថ្លៃ និង ការបញ្ចុះតម្លៃពិសេស 30% សម្រាប់ការផ្លាស់ប្តូរគ្រឿងបន្លាស់ (ចាប់ពីថ្ងៃទី 09 ដល់បំណាច់ខែមីនា 2020)។ សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងមកកាន់ទូរស័ព្ទ: 098 535 111 ឬ 1800206776 (Free Hotline)ឬក៏ចុច Like Page https://www.facebook.com/OPPOCareKH/

សូមរំលឹកថាបច្ចុប្បន្ន OPPO មានមជ្ឈមណ្ឌលជួសជុលទូរស័ព្ទដៃនៅរាជធានីភ្នំពេញចំនួនបួនទីតាំងគឺ ទល់មុខវត្តកោះ សួនឧស្សាហកម្មវឌ្ឍនៈ Exchange Square និង Aeon Mall Phnom Penh។ ចំណែកឯនៅតាមបណ្តាខេត្តវិញ OPPO មានមជ្ឈមណ្ឌលជួសជុលទូរស័ព្ទដៃនៅខេត្តកំពង់ចាម សៀមរាប ព្រះសីហនុ កណ្តាល ក្រចេះ និងខេត្តបាត់ដំបង៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post