រដ្ឋាភិបាលមិនអាចគ្រប់គ្រងពលករខ្មែរមកពីប្រទេសថៃបានគ្រប់គ្នានោះទេ ដោយសារមានការច្រាលមកច្រើនយ៉ាងគំហុកប្រមាណជាង១៥០០០នាក់ធ្វើឲ្យការត្រួតពិនិត្យ គ្នានលទ្ធភាពគ្រប់គ្រាន់។ នេះជាការលើកឡើងរបស់សម្ដេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានលើកឡើង នៅក្នុងពិធីជួបសំណេះសំណាលជាមួយមន្រ្តីអន្តោប្រវេសន៍ក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញព្រឹកថ្ងៃទី២៤ខែមីនាឆ្នាំ២០២០។
នៅក្នុងពិធីជួបសំណេះសំណាលនេះ សម្ដេច ស ខេង ក៏បានបន្តទៀតយ៉ាងនេះថា៖«ដោយសារពលករខ្មែរ ច្រាលមកពីប្រទេសថៃច្រើនពេកពួកយើងមានតែពិនត្យហើយផ្ដិតក្រដាសស្នាមបញ្ជូនទៅឲ្យអាជ្ញាធរ តាមខេត្តមើលការខុសត្រូវរៀងៗខ្លួន ព្រោះរដ្ឋាភិបាលមិនមានលទ្ធភាពដាក់បងប្អូនពលករឲ្យនៅដាច់ ដោយឡែកពីគ្នារហូតដល់១៤ថៃ្ងនោះទេ»។
បច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជា គិតត្រឹមម៉ោង ១១ ថ្ងៃទី ២៤ ខែមីនា មានអ្នកងCOVID-19 ចំនួន៨៧នាក់ ក្នុងនោះប្រុស៦៥នាក់ និងស្រី២២នាក់។ ក្នុងចំណោមអ្នកទាំង ៨៧ នាក់នោះ មានជនជាតិខ្មែរ ៣៥ នាក់ និងបរទេសចំនួន ៥៣ នាក់។
ផ្ដល់សិទ្ធិដោយ៖ Khmernas