រដ្ឋាភិបាលថៃបានអនុញ្ញាតឲ្យពលករ ខ្មែរ និងបរទេសទាំងអស់អាចបន្តការស្នាក់នៅ និងធ្វើការងារក្នុងប្រទេសខ្លួនជាបណ្ដោះអាន្នសិនក្នុងដំណាក់កាលនៃការីករាលដាល់ជំងឺកូវីដ ១៩ ។
នេះបើតាមការប្រកាសរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ កាលពីថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ២០២០។ ស្របពេលច្រកព្រំដែនកម្ពុជាថៃទាំងអស់ត្រូវបានបិទកាលពីថ្ងៃទី ២៣ មីនា កន្លងទៅ ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃ បានអំពាវនាវយ៉ាងនេះថា៖ «សូមឲ្យប្រពលរដ្ឋខ្មែរទាំងអស់កុំជ្រួលច្របល់ចង់ត្រឡប់ទៅប្រទេសកម្ពុជា និងកុំព្រួយបារម្មណ៍ថា អាជ្ញាធរថៃចុះត្រួតពិនិត្យ ចាប់ខ្លួន បីទោះបីលិខិតឆ្លងដែនផុតកំណត់ក្នុងរយៈថ្ងៃទី ៣១ ខែ មីនានេះក៏ដោយ »។
ស្ថានទូតបន្តថា ភាគីខាងប្រទេសថៃ នឹងប្រជុំផ្ទៃក្នុង ជូនដំណឹងមកស្ថានទូតកម្ពុជាបន្តទៀត ដើម្បីឲ្យប្រជាពលរដ្ឋខ្មែរបានធ្វើការ និងស្នាក់នៅបណ្ដោះអាសន្ន រងចាំស្ថានការណ៍នៃការរីករាលដាលជំងឺកូវី១៩ នេះបញ្ចប់។
គិតត្រឹមថ្ងៃទី ២៤ ខែ មីនា ឆ្នាំ ២០២០ នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ នៅប្រទេសថៃ កើនឡើង ៨២៧នាក់ និងស្លាប់ចំនួន ៤នាក់។ ខណៈដែរចំនួនអ្នកឆ្លងជំងឺកូវីដ ១៩នៅកម្ពុជាកើនឡើង ៨៧នាក់។

ផ្ដល់សិទ្ធិដោយ៖ Khmernas