header ads

Sponsor

លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ថា ករណីឆ្លងកូវីដ ១៩ នៅក្នុងប្រទេសកម្ពុជា នៅមិនទាន់ចាត់ទុកថា ជាការចម្លងមានលក្ខណៈបែបសហគមន៍នោះឡើយ បើទោះបីមានស្រ្តីពីររូប ឆ្លងជំងឺនេះពីប្តីរបស់ពួកគេក្តី។

កាលពីយប់ថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២០ ក្រសួងសុខាភិបាល បានរកឃើញស្រ្តីពីរូប បានឆ្លងវីរុសកូវីដ ១៩ ពីប្តីរបស់ពួកគេ បន្ទាប់ពីបុរសជាប្តីទាំងនោះ ត្រឡប់មកពីចូលរួមពិធីសាសនាមួយនៅក្នុងប្រទេសម៉ាឡេស៊ី។ ស្រ្តីទាំងពីររូបនេះ រស់នៅក្នុងភូមិសូភី២ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបូង។

លោកស្រី ឱ វណ្ណឌីន បានពន្យល់តាមបណ្តាញសង្កមតេឡេក្រាមដូច្នេះថា៖« ដូច្នេះ មានតែការចម្លងបន្តពីប្តីទៅប្រពន្ធ២គូនេះនៅបាតដំបង និងការចម្លងពីបុរសជនជាតិជប៉ុនម្នាក់នៅសៀមរាប ប៉ុណ្ណោះដែលបានរកឃើញជាបែបចម្លងក្នុងប្រទេស តែមិនទាន់ចាត់ទុកថា ជាបែបចម្លងនៅក្នុងសហគមន៌នោះឡើយ»។

បើតាមក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២០ ក្រសួងសុខាភិបាល បានរកឃើញអ្នកឆ្លងកូវីដ ១៩ នៅក្នុងប្រទេសកម្ពុជាចំនួន ៤៧ ករណី ដោយ៤៤ករណីនាំចូលពីប្រទេសក្រៅ ៣ ករណីឆ្លងនៅក្នុងប្រទេស៕

ផ្ដល់សិទ្ធិដោយ៖​ Khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post