header ads

Sponsor

ប្រទេស​ម៉ាឡេស៊ី​បាន​រាយការណ៍​ករណី​ឆ្លងថ្មី​ចំនួន​១២៥​ករណី​ថ្មី​បន្ថែមទៀត នៅ​ថ្ងៃ​ច័ន្ទ​នេះ ហើយ​ក្នុងនោះ​៩៥​នាក់​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​សាសនា ដែល​ធ្វើឱ្យ​ចំនួន​ឆ្លង​សរុប​នៅក្នុង​ប្រទេស​នេះ​កើន​ដល់​៥៥៣​ករណី​។​

​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ម៉ាឡេស៊ី​បាន​និយាយ​នៅក្នុង​សន្និសីទកាសែត​មួយ​ថា ករណី ៩៥ នៃ​ករណី​ថ្មី​ទាំងនេះ ជា​អ្នក​ទៅ​ចូលរួម​ការជួប​ជុំគ្នា​នៅ​វិហារ​អ៊ីស្លាម​មួយ​នៅ​ជាយ​ទីក្រុង​កូ​ឡា​ឡាំ​ពួ ដែលជា​ការជួបជុំ​មួយ​ត្រូវបាន​ចាត់ទុកថា ផ្ដល់ឱ្យ​កាស​ឱ្យ​វីរុស​កូ​វីដ​១៩​រីក​រាលដាល​យ៉ាងខ្លាំង​នៅក្នុង​ប្រទេស​នេះ​។​

​ជាមួយគ្នានេះ ប្រទេស​ព្រុយ​ណេ បាន​រាយការណ៍​ពី​ការរកឃើញ​វីរុស​កូ​វីដ​១៩​ករណី​ថ្មី​មួយចំនួន ដែលជា​ពលរដ្ឋ​ដែល​បានធ្វើ​ដំណើរ​ទៅ​ចូលរួម​នៅក្នុង​ការជួបជុំ​ពិធី​សាសនា​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី​នេះ ខណៈ​ប្រទេស​កម្ពុជា​ក៏បាន​រកឃើញ​ពលរដ្ឋ​ខ្លួន​មួយចំនួន​ដូចគ្នា ដែល​ធ្វើដំណើរ​ទៅ​ចូលរួម​ក្នុង​កម្មវិធី​សាសនា​នេះ បាន​ឆ្លង​វីរុស​កូ​វីដ​១៩​៕ ផ្ដល់សិទ្ធិដោយ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post